កាន់តែលោភលន់ កាន់តែឈឺចាប់! មនុស្ស​ខ្លាច​ថា «ថ្ងៃនេះ​ជា​​ថ្ងៃចុង​ក្រោយនៃជីវិតគេ»!

«ខ្ញុំភ័យខ្លាចថា​ មិនទាន់ធ្វើអ្វីដែលខ្លួនស្រលាញ់រួចហើយផង ជីវិតក៏រសាត់ទៅឆ្ងាយគ្មានកោះត្រើយ។» ប្រហែលមានមនុស្សមិនតិចទេ ដែលបារម្ភ ហើយបារម្ភគ្រាប់រឿង។ ខ្លាចបំផុតថា ថ្ងៃនេះជាថ្ងៃ​ចុងក្រោយ​របស់ខ្លួនឯង។ គ្រប់គ្នាចង់បាននេះ ចង់បាននោះមិនចេះស្កប់ស្កល់។ លុយ ទ្រព្យសម្បតិ្ត និងភាពហ៉ឺហារ និងអ្វីផ្សេងទៀត សុទ្ធតែនៅក្នុងបញ្ជឺររបស់អ្នក។ តែមានមនុស្សតិចណាស់ដែលប្រាប់ខ្លួនឯងថា៖ « ប៉ុណ្ណឹងគ្រប់ហើយ ប៉ុណ្ណឹងសក្តិសមហើយ អ៉ឹចឹងគួរទុកឱកាសឲ្យមនុស្សដទៃទៀតបានសប្បាយចិត្តនឹងភាពមានបានក៏ល្អដែរ...»។ខ្លាចណាស់! ខ្លាចថា...?
រូបតំណាងភាពភ័យខ្លាច
នៅទីនេះយើងមានភាពភ័យព្រួយណាស់ដែលយើងចាប់ផ្តើមជីវិតរបស់យើងឡើងគឺស្ថិតក្នុងភាពភ័យខ្លាច ដូច្នេះយើងនៅតែបន្តព្យាយាមដោះស្រាយភាពរញ៉េរញ៉ៃនាពេលបច្ចុប្បន្ន។ យើងគួរតែបោះបង់រឿងអតីតដែលខូចចិត្តចោល ហើយចាប់ផ្តើមឡើងវិញនូវភាពប្រឹងប្រែង​និងកាត់បន្ថយភាពលោភលន់។អាចប្រាកដក្នុងចិត្តថាពេលខ្លះយើងខ្លាច តែយើងត្រូវជំរុញអ្វីៗដែលបំភ័យយើងចេញឲ្យឆ្ងាយ។ ភាពជាមនុស្សអាក្រក់ពុំអាចរលត់ទៅត្រឹមពេលតែប៉ុន្មានវិនាទីបានឡើយ វាត្រូវការពេលច្រើនជាងនេះ។ បរាជ័យ? អ្នកមិនអាចទប់ស្កាត់រឿងទាំងអស់នោះមិនអោយកើតឡើងបានទេ តែអ្នកត្រូវបន្តនូវការតស៊ូ មិនរាថយ។
រូបតំណាងភាពជឿជាក់
តើអ្នកខ្លាចអ្វី?អ្វីៗទាំងអស់ដែលបានបាត់បង់ហើយ ក៏តាមហ្នឹងទៅចុះ។ ឲ្យវាទៅណាក៏ទៅចុះ បើអ្នកខ្លាចអ្វីមួយ ចូរកត់វានៅលើក្រដាស អានវាឲ្យច្រើនដង រួចនិយាយជាមួយខ្លួនឯងថា អ្នកស៊ាំហើយ ព្រោះអានវាឡើងហត់ហើយ។ ដូច្នេះ អ្នកមិនខ្លាចទៀតទេ តែចាំបាច់ត្រូវមានសកម្មភាពជាក់ស្តែងសិន ព្រោះអនាគតនៅវែងឆ្ងាយ អ្នកត្រូវការភាពម្ចាស់ការលើខ្លួនឯងមិនមែនភាពភ័យខ្លាច ឬទន់ខ្សោយ។ ដរាបណាបេះដូងរបស់អ្នកនៅដើរ ដរាបណាអ្នកនៅមានដង្ហើម ដរាបណាឈាមរបស់នៅរត់ដំណើរការបាន អ្នកនឹងរស់ អ្នកនឹងដកដង្ហើម ហើយអ្នកអាចយកអ្វីដែលជាក្តីសង្ឃឹមមកវិញបាន។ ម្តងហើយម្តងទៀតនៅពេលណាមួយ។ ប្រសិនបើអ្នកធ្លាប់ធ្វើវាម្ដងហើយ អ្នកប្រាកដជាអាចធ្វើវាម្តងទៀតបាន។ គ្រប់យ៉ាង មិនមែនគ្រាន់តែជាល្បែងដែលលេងសើចនៅក្នុងឆាកជីវិតនោះឡើយ។សូមកុំបោះបង់ បើគ្រាន់តែជួបរឿងឧបសគ្គជូរចត់នៃជីវិត សូមចាំថានរណាក៏មានបញ្ហាដែរ៕