អនុសេនីយ៍ទោរុស្ស៊ី សុំមិត្តស្រីរៀបការ ដោយរៀបចំរថក្រោះចំនួន១៦គ្រឿង បើកផ្ដុំចេញជារូបបេះដូង (មានវីដេអូ)

 រុស្ស៊ី៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ ត្រូវនឹងទិវានៃក្ដីស្រលាញ់ អនុសេនីយ៍ទោម្នាក់ឈ្មោះថា Denis Kazantsev បានសុំមិត្តស្រីរៀបការ ដោយរៀបចំរថក្រោះចំនួន១៦គ្រឿង បើកផ្ដុំចេញជារាងបេះដូងនៅទីធ្លាហ្វឹកហាត់ទ័ព Alyabino ក្នុងទីក្រុង Moscow។យោងតាមវីដេអូបានបង្ហាញឲ្យឃើញពីទិដ្ឋភាព រថក្រោះចំនួន១៦គ្រឿងបើកផ្ដុំចេញជារាងបេះដូង។ ហើយលោក Denis បានដើរចូលទៅក្នុងរង្វង់បេះដូងជាមួយនឹងមិត្តស្រី ទាំងដែលនាងកំពុងយកដៃបិទភ្នែក។ បន្ទាប់មក គាត់ក៏លុតជង្គង់ ដោយដៃមានកាន់បាច់ផ្កាមួយបាច់ និងប្រអប់ចិញ្ចៀន ហើយនិយាយទៅកាន់មិត្តស្រីថា៖    បន្ទាប់មក មិត្តស្រីរបស់គាត់ក៏បានឆ្លើយថាយល់ព្រម ហើយក៏ឱបថើបគ្នាយ៉ាងមានក្ដីសុខ។គួរឲ្យដឹងដែរថា ជុំវិញវីដេអូខាងលើនេះ ត្រូវបានថតឡើងដោយស្ថានីយ៍ទូរទស្សន៍រុស្ស៊ីមួយ និងគ្រប់គ្រងដោយក្រសួងការពារជាតិរុស្ស៊ីផងដែរ៕សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
រថក្រោះទាំង១៦គ្រឿង
លោក Dennis និងមិត្តស្រី
លោក Dennis និងមិត្តស្រី
លោក Dennis និងមិត្តស្រី
លោក Dennis និងមិត្តស្រី