ដាច់ចិត្តទេ? យក​សាកសព​មនុស្សធ្វើ​ជីកំប៉ុស​ដើម្បី​បរិស្ថានល្អ

សហរដ្ឋអាមេរិក៖ ក្រុមហ៊ុនអាមេរិកមួយបានផ្តល់ព័ត៌មានលម្អិតបែបវិទ្យាសាស្ត្រអំពីដំណើរការ "ជីកំប៉ុសពីសាកសពមនុស្ស" របស់ខ្លួនសម្រាប់ពិធីបុណ្យសពដែលមិនប៉ះពាល់ដល់បរិស្ថាន។ ការសិក្សាសាកល្បងលើអ្នកស្ម័គ្រចិត្តបានបង្ហាញថាជាលិកានឹងរលាយទាំងស្រុងក្នុងរយៈពេល ៣០ ថ្ងៃ។ក្រុមហ៊ុន Recompose បានអះអាងថាដំណើរការរបស់ខ្លួនអាចសន្សំសំចៃធ្យូងបានច្រើនជាងមួយតោន បើប្រៀបធៀបទៅនឹងការបូជាសពឬការបញ្ចុះសពតាមប្រពៃណី។ នេះជាសេវាកម្មជីកំប៉ុសមនុស្សដំបូងគេនៅលើពិភពលោកនៅរដ្ឋវ៉ាស៊ីនតោនចាប់ពីខែកុម្ភៈនេះ។នាយកប្រតិបត្តិនិងជាស្ថាបនិករបស់ Recompose លោកស្រី Katrina Spade បានមានប្រសាសន៍ទៅកាន់សារព័ត៌មាន BBC ថាការព្រួយបារម្ភអំពីការប្រែប្រួលអាកាសធាតុគឺជាកត្តាដ៏ធំមួយដែលធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍នឹងសេវាកម្មនេះ។ លោកស្រីមានប្រសាសន៍ថា“ រហូតមកដល់ពេលនេះមានប្រជាជនចំនួន ១៥០០០ នាក់បានចុះឈ្មោះលើព្រឹត្តិប័ត្រព័ត៌មានរបស់យើង។ គម្រោងនេះបានបោះជំហានទៅមុខយ៉ាងឆាប់រហ័សដោយសារភាពបន្ទាន់នៃការប្រែប្រួលអាកាសធាតុ និងការយល់ដឹងដែលយើងត្រូវកែលម្អឱ្យបានត្រឹមត្រូវ។
លោកស្រី Katrina Spade
លោកស្រីបានទទួលគំនិតនេះកាលពី ១៣ ឆ្នាំមុននៅពេលគាត់ចាប់ផ្តើមពិចារណាអំពីមរណភាពរបស់គាត់  ពេលគាត់ចាស់ទៅ។ "ពេលខ្ញុំស្លាប់ពីភពផែនដីដែលបានការពាររខ្ញុំពេញមួយជីវិត តើខ្ញុំមិនអាចលះបង់អ្វីដែលខ្ញុំនៅសល់ឲ្យទៅផែនដីវិញខ្លះទេឬ"?ដំណើរការនេះពាក់ព័ន្ធនឹងការដាក់សាកសពនៅក្នុងទូបិទជិតដែលមានក្រាលអុសឈើ ស្មៅ និងចំបើង។ រាងកាយរលួយយឺតៗ ក្នុងរយៈពេលសាមសិបថ្ងៃក្រោយមកកាកសំណល់នៅសេសសល់អាចឲ្យសាច់ញាតិយកទៅរោយលើរុក្ខជាតិឬដើមឈើបាន។ទោះបីជាដំណើរការនេះសាមញ្ញងាយៗក៏ដោយ ក៏វាបានចំណាយពេល ៤ ឆ្នាំនៃការស្រាវជ្រាវបែបវិទ្យាសាស្ត្រដើម្បីធ្វើឱ្យបច្ចេកទេសល្អឥតខ្ចោះ៕
កន្លែងដែលនឹងផលិតជីកំប៉ុសរបស់មនុស្សនាពេលអនាគត