បានជួបគូពិត ស្ថិតលើនិស្ស័យ តែបើមិនចេះឱ្យតម្លៃគ្នាទេ ក៏មិនអាចរក្សានិស្ស័យបានដែរ

គេថាមនុស្សពីរនាក់បានជួបគ្នា គឺសុទ្ធតែនិស្ស័យនាំឱ្យជួប តែទំនាក់ទំនាក់ អាចផ្សាភ្ជាប់បានយូរ ឬអត់នោះ លុះត្រាតែមនុស្សទាំងពីរនាក់ ចេះគោរព ឱ្យតម្លៃ និងថែរក្សាឱ្យបានល្អ។មិនមែនឱ្យតែមាននិស្ស័យ សុទ្ធតែអាចបន្តរហូតមួយជីវិតនោះឡើយ ត្រូវចាំថា និស្ស័យបានត្រឹមតែនាំឱ្យយើងបានជួបមនុស្សដែលយើងស្រឡាញ់ បានជួបមនុស្សដែលយើងពេញចិត្តតែប៉ុណ្ណោះ។ ប៉ុន្តែការថែរក្សានិស្ស័យនេះឱ្យបានគង់វង្សយូរអង្វែង គឺអាស្រ័យលើដៃគូទាំងពីរ រួមគ្នាថែរក្សា ចេះឱ្យតម្លៃគ្នា ទើបនិស្ស័យអាចនៅឋិតថេរ។តែកុំភ្លេចថា ពេលខ្លះ និស្ស័យនាំយើងឱ្យបានជួបមនុស្សដែលយើងស្រឡាញ់ តែយើងបែរជាគ្មានសំណាង គ្មានវាសនា បានគ្នាជាគូ បានរួមរស់ជាមួយគ្នានោះឡើយ ដូច្នេះហើយ បើនិស្ស័យនាំឱ្យយើងបានជួបគ្នា បើមានសំណាងបានស្រឡាញ់ បានគ្នាជាគូគាប់ហើយ ចូរថែរក្សាគ្នាឱ្យបានល្អ ទុកជាកាដូឱ្យនិស្ស័យនៃដៃគូជីវិត៕
រូបតំណាង
រូបតំណាង
ខ្មែរឡូតសូមរក្សាសិទ្ធិ