ជាប្តីប្រពន្ធនឹងគ្នាមែន តែ Rain ទើបតែដាច់ចិត្ត ថតស្ពតជាមួយប្រពន្ធពេលនេះ

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២១ ខែកុម្ភៈនេះ គេសង្កេតឃើញថា តារាៗលំដាប់ជួរមុខ របស់កូរ៉េខាងត្បូង គឺតារាសម្ដែងស្រី Kim Tae Hee និង Rain ទើបតែបានបង្ហាញខ្លួន នៅក្នុងស្ពតពាណិជ្ជកម្មថ្មីមួយ ជាមួយគ្នាជាលើកដំបូង។ នេះគឺជាឱកាសដ៏កម្រមួយ ដែលហ្វេនៗបានឃើញ គូស្វាមីភរិយាដ៏ល្បីឈ្មោះមួយគូនេះ មានសកម្មភាពរួមគ្នា បន្ទាប់ពីរៀបការបាន ៣ឆ្នាំ។គួរបញ្ជាក់ផងដែរថា Kim Tae Hee និង Rain បានរស់នៅជាមួយគ្នា អស់រយៈពេលជាយូរមកហើយ។ ពួកគេបានជួបគ្នាជាលើកដំបូង តាមរយៈការថតស្ពតពាណិជ្ជកម្មក្នុងឆ្នាំ ២០១១។ រហូតដល់ឆ្នាំ ២០១៣ សិល្បករទាំងពីរ បានចាប់ផ្តើមណាត់ជួបគ្នាជាសាធារណៈ ហើយក៏ប្រកាសរៀបការ នៅខែមករា ដើមឆ្នាំ ២០១៧។ដូច្នេះវាមានរយៈពេល ៩ឆ្នាំហើយដែល Kim Tae Hee និង Rain មិនបានចូលរួមកម្មវិធី ឬចាប់ដៃគូធ្វើការជាមួយគ្នាសោះ។ សូម្បីតែនិយាយអំពីជីវិតគ្រួសារ ក៏ពួកគេតែងតែបដិសេធដែរ ព្រោះតែចង់រក្សាសុភមង្គល តាមរបៀបឯកជនបំផុត។ បើក្រឡេកមកមើល វីដេអូផ្សព្វផ្សាយថ្មីរបស់ Rain និងភរិយាវិញនោះ ឃើញថាពិតជាផ្អែមល្ហែមខ្លាំងណាស់ មិនចាញ់គូស្នេហ៍ថ្មីថ្មោងឡើយ។គួររម្លឹកថា តារាសម្តែងរូបនេះក៏បានបង្ហើបប្រាប់ហ្វេនៗដែរថា លោកបានផ្លាស់ប្តូរច្រើនយ៉ាងណាស់ តាំងពីរៀបការមក។ រាល់ពេលដែលបញ្ចប់ការងារ លោកតែងតែបដិសេធរាល់ការអញ្ជើញទាំងអស់ ព្រោះចង់ចំណាយពេលនៅផ្ទះជាមួយប្រពន្ធកូន ឲ្យបានច្រើន។ជាការពិតណាស់ គេល្បីយូរហើយថា Rain ជាបុរសដែលស្រលាញ់គ្រួសារបំផុត៕ទស្សនារូបភាពខាងក្រោម ៖
Kim Tae Hee Rain និងកូន
Kim Tae Heeនិង Rain
Kim Tae Heeនិង Rain
Kim Tae Heeនិង Rain