ឈឺមិនស្ទើរទេ! អត្តពលិកម្នាក់លោតខុសបច្ចេកទេស ត្រូវបង្គោលជុងចំអាអូនតូច (មានវីដេអូ)

  • សុក្រ ២១ កុម្ភៈ, ២០២០ ១៥:២៤
អាមេរិក៖ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងចំពោះយុវជនវ័យ២១ឆ្នាំម្នាក់ ដែលជុងជាមួយនឹងបង្គោល ខណៈដែលរូបគេកំពុងហាត់សម បណ្ដាលឲ្យប៉ះពាល់ដល់ពងស្វាស។Zach McWhorter គឺជាអត្តពលិកផ្នែកលោតរបារមួយរូប ប្រចាំសកលវិទ្យាល័យ Brigham Young ក្នុងរដ្ឋ Utah។ នៅថ្ងៃកើតហេតុ អត្តពលិករូបនេះ បានធ្វើការហាត់សមក្នុងបរិវេណនៃសកលវិទ្យាល័យ តែសំណាងមិនល្អ កំឡុងពេលហាត់សម រូបគេបានជួបនូវគ្រោះថ្នាក់ដោយចៃដន្យ ដោយសារតែកំហុសបច្ចេកទេស។យោងតាមឃ្លីបវីដេអូ ដែលបង្ហោះក្នុងកម្មវិធីទូរសព្ទ Tik Tok បានបង្ហាញឲ្យឃើញ ពីសកម្មភាពស្ដែងៗកំឡុងពេលអត្តពលិកខាងលើនេះ កំពុងព្យាយាមលោតរំលងរបារដែកមួយដែលមានកម្ពស់ប្រមាណម៉ែត្រ ដោយប្រើបង្គោលត្រង់ម៉្យាង ដែលមានប្រវែងប្រមាណពីទៅម៉ែត្រជាជំនួយ។ ហើយប្រាកដណាស់កម្លាំងរុញនៃបង្គោលពិតជាអាចរុញគាត់ឲ្យហក់រំលងផុតរបារដែកនោះបានពិតមែន តែជាអកុសលនៅពេលដែលគាត់ធ្លាក់ចុះមកវិញ ក៏ស្រាប់តែជុងជាប់ជាមួយនឹងខោខ្លី ត្រូវពងស្វាសថែមទៀតផង។
លោក Zach McWhorter
ក្រោយពីកើតហេតុ ឪពុករបស់យុវជន McWhorter ដែលត្រូវជាគ្រូបង្វឹកផ្ទាល់ និងជាអ្នកជំនាញផ្នែក Urologist មួយរូប បានប្រញាប់ប្រញាល់បញ្ជូលកូនប្រុសទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។យ៉ាងណាមិញ បន្ទាប់ពីរងរបួសរួចមក យុវជន McWhorter បានឲ្យដឹងថា៖គាត់បន្ថែមទៀតថា៖ដើម្បីឲ្យកាន់តែច្បាស់សូមទស្សនារូបភាព និងវីដេអូលម្អិតខាងក្រោម៖
លោក Zach McWhorter
លោក Zach McWhorter
លោក Zach McWhorter
លោកZach McWhorter