អត់មាត់ៗ Harry លេងស្ទាយ៍ឈុតពណ៌លឿងដូច Lady Gaga បេះបិទ

បរទេស៖ ប្រិយមិត្តទាំងអស់គ្នា ច្បាស់ជាស្គាល់ជាក់ជាមិនខាន តារាចម្រៀងសម្លេងស្រទន់ រាងសង្ហា និងថែមទាំងជាអតីតតារាចម្រៀងនៅក្នុងក្រុម One Direction ដែលមានឈ្មោះថា​  Harry Styles
គួរបញ្ជាក់ថា តារាចម្រៀងប្រុសនេះ មានឈ្មោះពេញថា​ Harry Edward Styles ប៉ុន្តែដោយសារគេ និយមហៅកាត់ៗ ត្រឹមតែ​ Harry Styles
ជាការពិតណាស់ កេរ្តិ៍ឈ្មោះរបស់ តារាប្រុសរូបនេះ បានល្បីរន្ទឺឡើង នៅជុំវិញពិភពលោក តាមរយៈបទចម្រៀងដែលបានតាក់តែង ប៉ុន្តែរូបលោក មានចំណុចល្អទាំងព្រមតែម្តង ដោយមានសម្លេងល្អ ពិរោះរណ្ដំ និងថែមទាំងមានរូបរាងសង្ហា ថែមទៀតផង។
ជាក់ស្តែង ថ្មីៗនេះ តារាប្រុសរូប ដែលមានសក់រួញអង្គាដី បានធ្វើឲ្យមហាជននិង តារាផ្សេងៗទៀត មានការភ្ញាក់ផ្អើលមិនធម្មតាឡើយ ដោយរូបលោក បានស្លៀកឈុតពណ៍លឿងឆើត​ឆាយ និងថែមទាំងមានស្បៃរុំ កពណ៍ស្វាយថែមទៀតផង ចូលរួមនៅក្នុងកម្មវិធី Brit Awards ។
បន្ទាប់ពីបានឃើញបែបនេះហើយ មានមតិភាគច្រើន បានលើកឡើងថា តារាប្រុសអាយុ២៦ឆ្នាំរូបនេះ បានចម្លងឈុតពណ៍លឿងឆ្វាចនេះ ទាំងស្រុងពី តារាចម្រៀងចាស់វស្សារ Lady Gaga
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយ ឡើយដែល​ Harry Styles​ ធ្វើឲ្យមហាជនមានភាពជ្រួលច្របល់ ភ្ញាក់ផ្អើលដោយសារ ការស្លៀកពាក់ ដ៏ប្លែកភ្នែករបស់រូបគេ៕
សូមចូលមើលរូបខាងក្រោម៖

Harry Styles
Harry Styles
Harry Styles
Lady GagaនិងHarry Styles