ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ដែលអតិថិជនរង់ចាំ និងចង់បានបំផុតនោះមានលក់ក្នុងទីផ្សារកម្ពុជាហើយ!

  • សុក្រ ២១ កុម្ភៈ, ២០២០ ១៥:៣២
ភ្នំពេញ៖ សាមសុង Wind-FreeTM Premium ម៉ាស៊ីនត្រជាក់ដំបូងគេបង្អស់ ដែលភ្ជាប់មកជាមួយបចេ្ចកវិទ្យា AI ដ៏វៃឆ្លាតបំផុត ដែលធ្វើឲ្យអតិថិជនទាំងអស់ទទួលបាននៅភាពងាយស្រួលប្រកបដោយផាសុកភាព គ្មានខ្យល់រំខាន  ត្រជាក់ដូចធម្មជាតិជាមួយរន្ធបញ្ចេញខ្យល់ដល់ទៅ ២៣,០០០រន្ធ ទំនើប ទាន់សម័យ និងធ្វើឲ្យការរស់នៅប្រចាំថ្ងៃរបស់លោកអ្នកកាន់តែអស្ចារ្យ។ 
ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium
តើម៉ាស៊ីនត្រជាក់ដ៏វៃឆ្លាត និងទំនើបនេះមានចំណុចពិសេសអស្ចារ្យអ្វីខ្លះ? ដូច្នេះសូមអានចំណុចពិសេសៗទាំងអស់គ្នា៖ - AI Comforting Coolingគឺជាប្រព័ន្ធវិភាគថ្មី ដែលផ្តល់ភាពត្រជាក់តាមតម្រូវការរបស់អ្នកប្រើប្រាស់ដែលធ្លាប់ប្រើ។ មានន័យថាបច្ចេកវិទ្យាមួយនេះ គឺប្រៀបបាននឹងខួរក្បាលអេឡិចត្រូនិចមួយដែលធ្វើការចំណាំទុកនូវកម្រិតសីតុណ្ហភាព ដែលអ្នកតែងតែកំណត់ប្រើរាល់ថ្ងៃ។ ហើយអ្វីដែលកាន់តែពិសេសបំផុតនោះគឺ វាមានភាពវៃឆ្លាតបំផុតត្រង់ថាបើក្នុងបន្ទប់ ឬក្នុងគេហដ្ឋានរបស់យើងមានបន្ថែមមនុស្សច្រើនជាងមុននោះ AI នឹងធ្វើការវិភាគដោយបត់បែនទៅតាមសកម្មភាព និងសម្របតាមស្ថានភាពនៃបរិយាកាសជាក់ស្តែង ដោយផ្តល់ជូនភាពត្រជាក់បានត្រឹមត្រូវ និងមានផាសុកភាពបំផុត។ និយាយទៅមុខងារនៃបច្ចេកវិទ្យានេះ គឺឆ្លាតលើសអ្វីដែលយើងនឹកស្មានមិនដល់។- Motion Detector Sensorបច្ចេកវិទ្យានេះវិញ គឺធ្វើឲ្យអ្នកមានអារម្មណ៍ត្រជាក់ស្រួលខ្លួន កាន់តែមានប្រសិទ្ធភាពដោយស្វ័យប្រវត្តិយោងទៅតាមចលនារបស់អ្នក ដោយធ្វើការបញ្ចេញខ្យល់ត្រជាក់មកប៉ះដោយផ្ទាល់ ឬដោយប្រយោលទៅតាមតម្រូវការនៃការចង់បានរបស់អ្នក។ ដូច្នេះលោកអ្នកនឹងទទួលបានការសន្សំសំចៃកាន់តែខ្ពស់បន្ថែមទៀត ដោយវាធ្វើការវិភាគ និងចាប់យកវត្តមានរបស់មនុស្សហើយវានឹងធ្វើការបិទ ឬបើកម៉ាស៊ីនដោយប្រវត្តិ។ បែបនេះមិនបាច់បារម្ភរឿងភ្លេចបិទម៉ាស៊ីនត្រជាក់ទៀតទេ។ ឡូយនោះ…ឡូយ!- Wind-FreeTM technologyជាបច្ចេកវិទ្យាដែលផ្តល់ខ្យល់ត្រជាក់មិនប៉ះផ្ទាល់នឹងរាងកាយ ធ្វើឲ្យអ្នកស្រួលខ្លួន និងល្អសម្រាប់សុខភាព ដោយវាធ្វើការបញ្ចេញខ្យល់ត្រជាក់តាមរន្ធទាំង ២៣,០០០ ដោយស្វ័យប្រវត្តិជាមួយប្រព័ន្ធ AI។ អ្វីដែលពិសេសដែលអតិថិជនចង់បានបំផុតនោះគឺ ជួយសន្សំសំចៃបានរហូតដល់ ៧៧%។ អ៊ីចឹងមិនបាច់បារម្ភរឿងវិកយប័ត្រភ្លើងទៀតទេ ម៉េចដែរប៉ុណ្ណឹង? អេមអត់?
ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium
សូមបញ្ជាក់ថាម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីនេះគឺមានលក់ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងហើយ។ ដូច្នេះអតិថិជនទាំងអស់ដែលកំពុងទន្ទឹងរង់ចាំ និងចង់បានបំផុតនោះ គឺអាចរកជាវបានតាមបណ្តាហាងទំនើប និងដេប៉ូចែកចាយផលិតផល សាមសុង ទូទាំងប្រទេសបាន។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកក៏អាចទំនាក់ទំនងមកកាន់លេខ៖ 1800 203 232៕ 
ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium
ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium