មិនអន់ទេ! បទចម្រៀងខ្មែរទាំងនេះ ចេញមិនបាន១ខែផង មានអ្នកចូលមើលខ្ទង់លាន (មានវីដេអូ)

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តប្រាកដជាបានជ្រាបខ្លះៗ ពីវិស័យតារាចម្រៀង ដែលបច្ចុប្បន្ននេះ វិស័យចម្រៀងខ្មែរកំពុងឈានជើង និង មានការរីកចម្រើនខ្លាំងជាងមុន ហើយមានមហាជនជាច្រើនគាំទ្រលើវិស័យមួយនេះ មិនត្រឹមតែប៉ុណ្ណោះយើងឃើញថា មានសិល្បករ សិល្បការិនីថ្មីៗជាច្រើននាក់ កំពុងក្លាយខ្លួនជាតារាចម្រៀងតាមផលិតកម្មនានា។ យ៉ាងណាមិញ តារាចម្រៀងកម្ពុជា មានច្រើននាក់​ណាស់ ដែលមានការគាំទ្រពីទស្សនិកជន ក៏ដូចជាហ្វេនៗរបស់ពួកគេផ្ទាល់ ហើយបច្ចុប្បន្ន ទីផ្សារចម្រៀងកំពុងរីកដុះដាលខ្លាំងជាងមុន ដែលតារាមច្រៀងមួយៗសុទ្ធតែមានសមត្ថភាព និង មានសម្លេងពីរោះ ទើបធ្វើឲ្យពួកគេទទួលបានប្រជាប្រិយភាព និងមានភាពល្បីល្បាញមកទល់សព្វថ្ងៃ។ជាក់ស្ដែង មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា មានអ្នកចាប់អារម្មណ៍ និងចូលចិត្តស្ដាប់នៅបទចម្រៀងដែលជាស្នាដៃរបស់កូនខ្មែរផ្ទាល់ជាអ្នកបង្កើតឡើង ដោយមិនចម្លងពីគេ។ ដោយមានបទចម្រៀងខ្លះ បញ្ចេញមិនទាន់បាន១ខែស្រួលបួលផង ក៏មានអ្នកចុចចូលមើលរហូតដល់ខ្ទង់លានដងឯណោះ ទាំងនេះជាកម្លាំងចិត្តមួយ សម្រាប់តារាខ្មែរ កាន់តែខិតខំបង្កើតនៅបទថ្មីៗ សម្រាប់បំពេញតាមតម្រូវការ របស់មហាជនក៏ដូចជាហ្វេនៗរបស់ពួកគេ។មិនត្រឹមតែប៉ុណ្ណោះ នៅក្នងបទដែលផ្ទុះទាំងនោះសុទ្ធសឹងតែជាបទ ដែលត្រូវបានបង្កើតឡើងដោយស្នាដៃកូនខ្មែរ ហើយ ចេញមកពិតជាពីរោះ សាច់ភ្លេងក៏ធ្វើបានល្អមិនចាញ់បទបរទេសឡើយ។ ក្នុងនោះដែរក៏មានបទចម្រៀង ដែលមានអ្នកគាំទ្រចុចចូលមើលខ្ទង់លាននាក់ ដែលមានដូចជា៖បទីមួយ៖ «ឡានសារ៉េន» ជាបទរបស់កញ្ញា តន់ ច័ន្ទសីម៉ា មានអ្នកចូលមើល ៩,២៩៩,៤៥៥ លាននាក់៊។បទទីពីរ៖ «Born This Way» ជាបទរបស់ លោក វណ្ណដា មានអ្នកចុចចូលមើល ៦,០៧២,៥៤៤ លាននាក់។បទីបី៖ « កូនយំល្វើយៗ » ជាបទរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ មានអ្នកចុចចូលមើល ៣,៤០៣,៣២៣ លាននាក់។បទទីបួន៖ «យើងជាសង្សារគ្នាមែនទេ »ជាបទរបស់លោក នីកូ និងពេជ្រ សូលីកា មានអ្នកចុចចូលមើល ២,២៦៩,៣៧៨ លាននាក់។បទទីប្រាំ៖ «ទៅត្រង់» បទលោក នីកូ មួយនេះចេញមិនទាន់បាន ១០ថ្ងៃផងមានអ្នកចូលមើលរហូតដល់ ១,១៣៦,១៣៤ លាននាក់។