ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតចម្រុះជាតិសាសន៍ មកពីអង្កការ ការពារសត្វកម្ពុជា ចុះពិនិត្យព្យាបាល និងចាក់វ៉ាកសាំងការពារជំងឺ ដល់សត្វសុនខ និងសត្វឆ្មារ ជាច្រើនរយក្បាល នៅក្នុងភូមិក្បាលកោះ

  • សុក្រ ២១ កុម្ភៈ, ២០២០ ១៥:៥២
ភ្នំពេញ៖ ដើម្បីរួមគ្នាទប់ស្កាត់ និងការពារជំងឺឆ្កែឆ្កួត ឆ្មាឆ្កួត ពិសេសការបរិភោគសាច់សត្វចិញ្ចឹម  អង្គការ ការពារសត្វកម្ពុជា(Animal Rescue Cambodia)និង អង្កការ Four Paws international បានដឹក នាំក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិត ចម្រុះជាតិសាសន៍ ចុះធ្វើសកម្មភាព ពិនិត្យព្យាបាល គ្រៀវប្រដាប់បន្តពូជ និងចាក់វ៉ាក់សាំងការពារ ដល់សុនខ(ឆ្កែ)និងឆ្មារអនាថា ដែលគេព្រលែងមករស់នៅក្នុងវត្ត និងសត្វចិញ្ចឹម របស់អ្នកភូមិ ជាច្រើនរយក្បាល នៅលើទឹកដី នៃ កីតម្បាញកោះដាច់ ក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ប្រមាណ ៥០០ក្បាល ហើយដែលពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២០នេះ នៅក្នុង បរវេន វត្តសាមគ្គីក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ពិនិត្យព្យាបាល និងចាក់វ៉ាកសាំងការពារជំងឺ ដល់សត្វសុនខ និងសត្វឆ្មារ
លោកស្រី វេជ្ជបណ្ឌិត Katherine Polak ប្រធានផ្នែកថែរក្សាសត្វអនាថា ប្រចាំតំបន់អាស៊ី អាគ្នេយ៍ នៃអង្កការ four Paws International បានឲ្យដឹងថា៖ លោកស្រីថា៖លោកស្រីបន្តថា៖ 
ពិនិត្យព្យាបាល និងចាក់វ៉ាកសាំងការពារជំងឺ ដល់សត្វសុនខ និងសត្វឆ្មារ
ពិនិត្យព្យាបាល និងចាក់វ៉ាកសាំងការពារជំងឺ ដល់សត្វសុនខ និងសត្វឆ្មារ
ពាក់ពន្ធ័និងការទទួលទានសាច់ឆ្កែ បើតាមលោកស្រី វេជ្ជបណ្ឌិត Katherine Polak អ្នកដែល ហូបនោះ ក៏ប្រឈមនឹងការឆ្លងជំងឺផងដែរ  ព្រោះបើហូប សាច់សត្វមានជំងឺ នោះជំងឺនឹងឆ្លងមកមនុស្ស យើងវិញ ធ្វើឲ្យមនុស្ស និងមានបញ្ហាទាក់ទងសុខភាព ដូច្នេះគួរបញ្ឈប់ការហូបសាច់ទាំងនេះ។ចំណែកលោក នីម ដូល្លា ជាមន្ត្រីពេទ្យសត្វ នៅអង្កការសង្គ្រោះសត្វកម្ពុជា បានលើកឡើងថា៖ ដោយឡែក ចំពោះការ គ្រៀវប្រដាប់បន្តពូជសត្វវិញ គឺស្ទើរតែ១០០% ដែលទទួលបានជោគជ័យ ហើយបើមានបញ្ហា គឺមាន តែ១%ប៉ុណ្ណោះ ដែលមិនជារបួស ដោយសារតែឆ្កែវាលិឍ មុខរបួសបណ្តាល ឱ្យមានសំណើមក្រជាសះ។ ប៉ុន្តែទោះយ៉ាងណា មុនគ្រៀវសត្វទាំងនោះ គឺយើងបានពិនិត្យនូវចង្វាក់បេះដូងពួកវា បានត្រឹមត្រូវ ផ្ទុយ ទៅវិញ បើសិន បើសត្វឆ្កែ.ឆ្មានោះ មានជំងឺបេះដូង យើងក៏មិនអាចធ្វើការវះកាត់បានដែរ៕