ស្ងាត់ៗ Jessica លេងខ្លួនមួយឈុតយ៉ាងប្លែកភ្នែក មានអីស្អាតដូចព្រះនាង

កូរ៉េខាងត្បូង៖ គ្រប់គ្នាប្រាកដជាបានស្គាល់ ពីតារា K-POP ដ៏ល្បី Jessica Jung ដែលជាអតីតសមាជិកក្រុម Girls’ Generation ដែលមួយរយៈចុងក្រោយមកនេះ នាងហាក់មានភាពស្ងប់ស្ងាត់ពីវិស័យសិល្បៈ ប៉ុន្តែទោះជាយ៉ាងណាក្ដី តារាស្រីរូបនេះ នៅតែទទួលបានប្រជាប្រិយភាព ក៏ដូចជាការគាំទ្រពីសំណាក់ហ្វេនៗរបស់ខ្លួនជាច្រើនផងដែរ។យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាស្រី Jessica បានបង្កភាពភ្ញាក់ផ្អើល ជូនទៅដល់អ្នកគាំទ្រម្ដងទៀត ដោយនាងបានបង្ហាញពីសម្រស់ដ៏ស្រស់ស្អាត​ នៅទីកន្លែងដ៏ប្រណីត ព្រមជាមួយនឹងឈុតសម្លៀកបំពាក់ពណ៌ផ្ទៃមេឃស្រាល ដែលជារ៉ូបវែងដ៏ទាក់ទាញ និងមានភាពទាន់សម័យជាទីបំផុត។ហ្វេនៗបានឃើញហើយ សុទ្ធតែពោលសរសើរថា សម្រស់របស់តារាស្រី Jessica នៅក្នុងឈុតរ៉ូបវែងនេះ គឺពិតជាស្រស់ស្អាតដូចជាព្រះនាង ព្រមទាំងមើលទៅនាងមានមន្តស្នេហ៍ខ្លាំងណាស់ រហូតធ្វើឲ្យហ្វេនៗជាច្រើនទប់អារម្មណ៍មិនចង់បាន មានការចាប់អារម្មណ៍លើរូបនាងជាពិសេស៕ចង់ជ្រាបច្បាស់​ សូមទស្សនារូបភាពខាងក្រោម៖
Jessica
Jessica
Jessica
Jessica
Jessica
Jessica
Jessica
Jessica