ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បញ្ចុះតម្លៃ ៥០% សម្រាប់ជើងហោះហើរទាំងអស់នៅអាស៊ី!

  • សុក្រ ២១ កុម្ភៈ, ២០២០ ១៦:៣៣
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍សម័យទំនើប Vietjet បានប្រកាសការបញ្ចុះតម្លៃពិសេសរបស់ខ្លួន ដោយផ្ដល់ជូនការបញ្ចុះតម្លៃ ៥០% លើសំបុត្រធ្វើដំណើរទាំងអស់ (*) ដែលបានកក់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២០។
ក្រុមហ៊ុនអាកាសចរណ៍Vietjet
ប្រូម៉ូសិនពិសេសនេះនឹងផ្ដល់ឱកាសសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើម្បីធ្វើដំណើរទៅគោលដៅទេសចរថ្មី ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និងទទួលបានបទពិសោធន៍ជាមួយការហោះហើរ ដែលប៉ះពាល់ដល់បរិស្ថានតិចបំផុតជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietjetសំបុត្របញ្ចុះតម្លៃអាចកក់បានដោយប្រើប្រាស់លេខកូដ "BOOKNOW50" ដើម្បីទទួលបានការបញ្ចុះតម្លៃ ៥០% សម្រាប់ជើងហោះហើរក្នុងស្រុកទាំងអស់ក្នុងប្រទេសវៀតណាម និងប្រទេសថៃ ក៏ដូចជាបណ្តាញជើងហោះហើរអន្តរជាតិទាំងអស់ ដែលតភ្ជាប់ពីប្រទេសវៀតណាម ឬប្រទេសថៃ ជាមួយនឹងទិសដៅផ្សេងៗនៅជុំវិញទ្វីបអាស៊ីដូចជា កម្ពុជា ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី តៃវ៉ាន់ សឹង្ហបូរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា។ល។ សំបុត្រប្រូម៉ូសិននេះមានសុពលភាពសម្រាប់ការធ្វើដំណើរចន្លោះ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ (**)។
ក្រុមហ៊ុនអាកាសចរណ៍Vietjet
ការកក់សំបុត្របញ្ចុះតម្លៃអាចធ្វើបានតាមរយៈបណ្តាញទាំងអស់នៅគេហទំព័រ www.vietjetair.com app ក្នុងទូរស័ព្ទ “Vietjet Air” ឬហ្វេសប៊ុក www.facebook.com/vietjetcambodia (គ្រាន់តែចុចលើផ្ទាំង“កក់”)។អ្នកដំណើរក៏អាចកក់សំបុត្រតាមរយៈប្រព័ន្ធ hotline +៨៤១ ៩០០១ ៨៨៦ ឬជាមួយភ្នាក់ងារផ្លូវការ និងការិយាល័យលក់សំបុត្ររបស់ក្រុមហ៊ុន Vietjet។ ការទូទាត់អាចធ្វើបានយ៉ាងងាយស្រួលតាមរយៈកាត Visa, MasterCard, AMEX, JCB, KCP និង UnionPay។ ជាមួយនឹងការបញ្ចុះតម្លៃពិសេស ៥០% ក្រុមហ៊ុន Vietjet សូមស្វាគមន៍ដល់អ្នកដំណើរទាំងអស់ឲ្យចូលរួមក្នុងកម្មវិធី ការពារភពផែនដីរបស់យើង - ហោះហើរជាមួយ Vietjet” ចាប់ផ្តើមការធ្វើដំណើរថ្មី ដើម្បីស្វែងរកទិសដៅថ្មីៗ ស្របពេលដែលជំរុញឱ្យប្រជាជននៅជុំវិញពិភពលោកចូលរួមទាំងគ្នា ដើម្បីការពារភពផែនដី។លោក ង្វៀង ថាញ់ស៊ុន (Nguyen Thanh Son) អនុប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietjet បានមានប្រសាសន៍ថា៖
ក្រុមហ៊ុនអាកាសចរណ៍Vietjet
ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍របស់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍គ្រប់រូប ក្រុមហ៊ុនអាកាសចរណ៍ Vietjet ផ្តល់ឱកាសហោះហើរសម្រាប់អតិថិជនរាប់លាននាក់នៅទូទាំងពិភពលោក លើកកម្ពស់បដិវត្តអាកាសចរណ៍ ក៏ដូចជារួមចំណែកដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គមនៅទិសដៅជាច្រើនដែលក្រុមហ៊ុន Vietjet ធ្វើប្រតិបត្តិការហោះហើរទៅ។ ក្រុមហ៊ុនអាកាសចរណ៍របស់យើងក៏ខិតខំផងដែរ ក្នុងការនាំមកនូវគុណតម្លៃល្អបំផុតដល់សហគមន៍សម្រាប់ថ្ងៃនេះ និងទៅពេលអនាគត៕(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃឈ្នួល (**) មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកសាធារណៈ