ឃើញសាមញ្ញៗទេ គ្រាន់តែមួយតួខ្លួន Davikah តម្លៃជិតមួយម៉ឺនដុល្លារ

ថៃ៖ ប្រិយមិត្តប្រាកដជា បានជ្រាបហើយថា តារាសម្ដែងស្រី Mai Davikah ជាតារាស្រី ដែលមានប្រជាប្រិយភាពខ្លាំង ក្នុងសង្គមសិល្បៈប្រទេសថៃ មិនត្រឹមតែមានឈ្មោះល្បីល្បាញ តែប៉ុណ្ណោះទេ បើនិយាយពី រូបសម្រស់របស់នាងពិតជាស្រស់ស្អាត។យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ Davikah ត្រូវបានខាងកម្មវិធី Fashion របស់ប៊្រន Gucci អញ្ជើញទៅចូលរួម នៅឯទីក្រុង Milan ប្រទេសអ៊ីតាលីផងដែរ។ បើមើលតាមរូបសម្រស់ និង​ការតុបតែងខ្លួន របស់នាង នាពេលចូលកម្មវិធី ពិតជាឃើញថា នាងមានភាពលេចធ្លោ ស៊ីដាច់គេជាមួយ សម្លៀកបំពាក់បែបស៊ិចស៊ី។ជាក់ស្ដែង ប្រិយមិត្តបានដឹងហើយថា ក្នុងសង្គមសិល្បៈ មានតារាជាច្រើន ដែលនិយមប្រើប្រាស់របស់ប្រ៊េនៗ មានម៉ាកល្បីៗ ក្នុងនោះដែរ យើងមកដឹងពីតម្លៃ សម្លៀកបំពាក់មួយឈុតដែល Davikah បានស្លៀកពេលឡើងយន្តហោះ ដែលសម្លៀកបំពាក់ទាំងនោះមាន៖+អាវ Check Tweed មានតម្លៃ ៤,៣០០ ដុល្លារ+សំពត់ Check Tweed មានតម្លៃ ១,៩៨០ ដុល្លារ+កាបូប Gucci មានតម្លៃ ២,០៧៥ ដុល្លារ+ស្បែកជើង Gucci តម្លៃ ១,១០៤ ដុល្លារ  សរុបតម្លៃមួយឈុត ៩,៤៥៩ ដុល្លារ។គ្រាន់តែ ហ្វេនៗបានដឹងតម្លៃ បែបនេះរួចមក ធ្វើឲ្យមានការភ្ញាក់ផ្អើលគ្រប់គ្នា ស្របពេលដែលមានមហាជនបញ្ចេញមតិថា នេះមិនមែនជារឿងចម្លែកទេដែល Davikah ជាតារាល្បី ត្រូវតែងខ្លួន ឲ្យបានសាកសមបែបនេះ៕សូមទស្សនារូបភាពខាងក្រោម៖
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
តម្លៃសម្លៀកបំពាក់Mai Davikah បានស្លៀកពេលឡើងជិះយន្តហោះ