ពោតបារាំង ផ្ដល់​​អត្ថប្រយោជន៍ច្រើន​ដល់​សុខភាព​!

គ្នា​យើងពិតជាបាន​ដឹង​ហើយថាពោតបារាំង (Okra) អាច​យកមកធ្វើជាអាហារប្រចាំថ្ងៃបាន​ ប៉ុន្តែក៏មាន​អ្នក​ខ្លះចាត់ទុក​ជា​ប្រភេទផ្លែឈើដែរ​។ ពោតបារាំងមានពីរពណ៌ គឺពណ៌បៃតង និងពណ៌ក្រហម​ដែលប្តូរមកពណ៌បៃតងក្រោយពេលចម្អិន។ មួយ​វិញទៀត​គ្នា​យើង​ក៏ទំនងជាបាន​ដឹងដែរថា​ពោតបារាំងសម្បូរ​សារធាតុចិញ្ចឹមដែលបានអត្ថ​ប្រយោជន៍ច្រើនសម្រាប់សុខភាព។សំបូរសារធាតុចិញ្ចឹមក្នុងពោតបារាំង១០០ក្រាមមានផ្ទុកនូវ៖- កាឡូរី៖ ៣៣កាឡូរី
- កាប៊ូអ៊ីដ្រាត៖ ៧ក្រាម
- ប្រូតេអ៊ីន៖ ២ក្រាម
- ជាតិខ្លាញ់៖ ០ក្រាម
- ជាតិសរសៃ៖ ៣ក្រាម
- ម៉ាញ៉េស្យូម៖ ១៤% ក្នុងមួយពេល
- អាស៊ីតហ្វូលិក (Folate)៖ ១៥%ក្នុងមួយពេល
- វីតាមីន A៖ ១៤% ក្នុងមួយពេល
- វីតាមីន C៖ ២៦%ក្នុងមួយពេល
- វីតាមីន K៖ ២៦%ក្នុងមួយពេល
- វីតាមីន B6៖ ១៤%ក្នុងមួយពេល។ក្រៅពី​អ្វីដែលបាន​រៀប​រាប់ខាងលើ​ពោតបារាំងគឺជាប្រភពដ៏ល្អនៃវីតាមីន C និង K1។ វីតាមីន C មានមុខងារជួយដល់ប្រព័ន្ធភាព​ស៊ាំ​ រីឯវីតាមីន K1 អាចជួយក្នុងការធ្វើកំណកឈាម។ មួយវិញទៀត ចំណុចពិសេសរបស់ផ្លែពោតបារាំង​នេះគឺមានប្រូតេអ៊ីន និងជាតិសរសៃដែលផ្លែឈើ និងបន្លែមួយចំនួនមិនមាន។ពោតបារាំង​មាននូវសារធាតុប្រឆាំងអ៊ុកស៊ីតកម្មដែលមានផលល្អសម្រាប់សុខភាពរបស់​យើង​គ្រប់​គ្នា​។ សារធាតុប្រឆាំង​អ៊ុកស៊ីតកម្មចម្បងនៅក្នុងពោតបារាំងនេះគឺ Polyphenols រួមទាំង Flavonoids និងIsoquercetin ក៏ដូចជាវីតា​មីន A និងCដែរ។ ការសិក្សាបានបង្ហាញថា អាហារដែលមានជាតិ Polyphenols​ ខ្ពស់ជាអាហារល្អសម្រាប់​សុខភាពខួរក្បាល និងបេះដូង រួមទាំងការប្រឆាំងនឹងការរលាក។កាត់បន្ថយហានិភ័យនៃជំងឺបេះដូងជំងឺបេះដូងបង្កឡើងដោយជាតិកូលេស្តេរ៉ូលខ្ពស់ ហើយពោតបារាំងមានសារធាតុម្យ៉ាងហៅ​ថា mucilage ដែលអាចកម្ចាត់កូលេស្តេរ៉ូលអំឡុងពេលរំលាយអាហារឲ្យ​ចេញ​មកតាមការបន្ទោរបង់។ ម៉្យាងទៀត សារធាតុ Polyphenols អាចជួយប្រឆាំងនឹងការរលាក និងការពារបេះដូងរបស់យើងទៀត​ផង។ ដូចនេះពោតបារាំងជាអាហារល្អសម្រាប់សុខភាពបេះដូង។ ពោតបារាំង​អាចប្រឆាំងជំងឺមហារីកផ្លែពោតបារាំងក៏មាន​មានសារធាតុ Lectin ដែលអាចទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីក។ តាម​ការពិសោធន៍ទៅលើសត្វកណ្តុរបានបង្ហាញថាសារធាតុនេះអាចបង្ការការលូតលាស់របស់កោសិកា​មហារីករហូតដល់ទៅ៦៣%។កាត់បន្ថយជាតិស្ករក្នុងឈាមបើ​និយាយពីកម្រិតជាតិស្ករ គ្នាយើងខ្លះទំនងជាមាន​កង្វល់ ដោយសារកម្រិតជាតិស្ករក្នុងឈាមពិតជាសំខាន់សម្រាប់សុខភាពណាស់។ កាលណាកម្រិតជាតិស្ករ​ខ្ពស់អាចបណ្តាលឲ្យមានជំងឺបម្រុងទឹកនោមផ្អែម (Prediabetes) និងទឹកនោមផ្អែមប្រភេទទី២។ ការពិសោធន៏លើកណ្តុរបានឲ្យដឹងថា ផ្លែនេះអាចទប់ស្កាត់ការឡើងនៃជាតិស្ករក្នុងឈាម ប៉ុន្តែការ​ស្រាវជ្រាវខ្លះបានលើកឡើងថាអាចនឹងមានភាពរំខានដល់ថ្នាំសម្រាប់ទឹកនោមផ្អែមដែលគេប្រើទូទៅ។ ដូចនេះ​គ្នា​យើង​ដែល​បារម្ភបី​ការ​ឡើងជាតិស្ករ​អាច​សាក​ទទួលទាន​ផ្លែពោតបារាំងនេះបាន ដោយថាអាចកាត់​​បន្ថយ​ជាតិស្ករ​ក្នុង​ឈាម​បាន។មានប្រយោជន៍ដល់ស្រ្តីមានផ្ទៃពោះពោតបារាំងមានផ្ទុកអាស៊ីតហ្វូលិក (វីតាមីន B9) ដែលមានសារៈសំខាន់ណាស់សម្រាប់ស្រ្តីមានផ្ទៃពោះ ព្រោះអាចជួយ​កាត់បន្ថយនូវហានិភ័យនៃការខូចប្រព័ន្ធបង្កើតសរសៃប្រសាទរបស់ទារកក្នុងផ្ទៃ។ ស្រ្តីមានផ្ទៃពោះ​ត្រូវ​បានណែនាំ​ឲ្យ​ទទួលទាន​អាស៊ីតហ្វូលិក ៤០០ មីក្រូក្រាម ជារៀងរាល់ថ្ងៃ។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet