រៀនទទួលស្គាល់ការពិត! កុំព្យាយាមបង្ខំឲ្យអ្នកដទៃធ្វើរឿងដែលគេមិនពេញចិត្ត

  • ច័ន្ទ ២៤ កុម្ភៈ, ២០២០ ១៨:៣១
រាល់ថ្ងៃនៃពេលវេលារបស់យើងនោះមានទាំងអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងអ្វីដែលពុំគួរឲ្យចាប់អារម្មណ៍ មានមនុស្សចរិតមានដូចយើង និងមិនដូចយើង។ មានទាំងអ្វីដែលយើងចូលចិត្ត និងអ្វីដែលយើងមិនចូលចិត្ត ដូចនេះវាជារឿងធម្មតាទេដែលយើងនឹងត្រូវចិត្តអ្នកដទៃឬពុំត្រូវចិត្ត ឬអ្នកដទៃនឹងត្រូវចិត្តយើងឬពុំត្រូវចិត្តយើងដូចគ្នា។ពីព្រោះយើងត្រូវជឿ និងដឹងពីធម្មជាតិនូវចំណុចនេះឲ្យបាន បើពុំដូច្នោះទេយើងនឹងចំណាយពេលវេលាឥតប្រយោជន៍ក្នុងការព្យាយាមផ្លាស់ប្តូរអ្នកដទៃឲ្យធ្វើរឿង​ដែលត្រូវចិត្តយើង ហើយនឹងធ្វើឱ្យអ្នកខូចចិត្តដែលមិនទទួលបានលទ្ធផលដូចបំណងពីការប្រព្រឹត្តិរបស់បុគ្គលផ្សេងៗនោះ។ ហើយគ្មានអ្វីពេញបរិបូរណ៍គ្រប់យ៉ាងទាំងអស់នោះទេ និងពុំមានអ្វីអាចកំណត់ទៅ​តាមតម្រូវការរបស់យើងបាន។ដូចដែលលោក ចេតសឹន ប្រាវ បានពោលទុកថា “មនុស្សមានផ្លូវដើរផ្សេងគ្នាក្នុងការស្វែងរកសុភមង្គល និងការពេញចិត្ត។ កាលដែលពួកគេមិនបានជ្រើសដើរផ្លូវជាមួយអ្នកពុំមែនមានន័យថា ពួកគេដើរវង្វេងផ្លូវនោះទេ” ។ ហេតុនេះហើយចូរអ្នកធ្វីចិត្តទទួលស្គាល់ការពិតនឹងភាពជាម្ចាស់លើខ្លូនឯង​ ទើបធ្វើឱ្យអ្នកមានក្តីសុខ៕
រូបតំណាង