នៅពេលឈប់ស្នាក់នៅបន្ទប់សណ្ឋាគារ សូមអនុវត្តតាមក្រមសីលធម៌ទាំង ៧ នេះ

  • អង្គារ ២៥ កុម្ភៈ, ២០២០ ០៨:២៨
សូមអនុវត្តតាមក្រមសីលធម៌ទាំង ៧ នេះ៖១. កុំបត់ទុកកន្សែងដែលប្រឡាក់
កន្សែង
បុគ្គលិកសណ្ឋាគារបាននិយាយថា វិធីដែលត្រឹមត្រូវក្នុងការទុកដាក់កន្សែងប្រឡាក់ គឺប្រមូលដាក់មួយដុំនៅក្នុងអាងងូតទឹក ឬនៅលើឥដ្ឋបន្ទប់ទឹក ដើម្បីងាយស្រួលប្រមូលទៅសម្អាត។ សូមកុំបត់ទុកនៅលើធ្នើរ ព្រោះវាអាចច្រឡំថា កន្សែងនោះបានត្រូវគេប្រើឬនៅ។២. កុំរៀបចំគ្រែ
យើងមើលទៅដូចជាល្អ ក្នុងការជួយរៀបចំគ្រែមុនពេលចាកចេញពីបន្ទប់។ ប៉ុន្តែវាមិនមែនជារឿងចាំបាច់ទេ ដោយសារបុគ្គលិកសម្អាតនឹងយកស្រោមខ្នើយ និងកម្រាលទៅសម្អាតដដែលហ្នឹង។៣. ទុកលុយធីបខ្លះ
លុយធីបជាការសម្តែងទឹកចិត្តនៅក្នុងសេវាកម្ម ព្រោះអ្នកសម្អាតទទួលបានប្រាក់ខែទាប តែធ្វើការធ្ងន់ទៀតផង។ ការទុកលុយធីបនឹងធ្វើឱ្យបុគ្គលិកសម្អាតសប្បាយចិត្តនឹងការងាររបស់គាត់ផងដែរ។៤. ប្រមូលសំរាម
កុំទុកសម្រាមរបស់អ្នកចោលនៅគ្រប់ទីកន្លែង ក្រៅពីក្នុងធុងសំរាម។ វានឹងធ្វើឱ្យអ្នកសម្អាតចំណាយពេលយូរក្នុងការប្រមូលរបស់របរទាំងអស់ដែលនៅក្នុងបន្ទប់ទាំងមូល។ បើសិនជាអ្នកមានសំរាមច្រើន អ្នកគួរប្រមូលដាក់ក្នុងថង់មួយ ដើម្បីងាយស្រួលឱ្យបុគ្គលិកសម្អាតបានមួយកម្រិត។៥.​ បើកបង្អួចឱ្យមានខ្យល់ចេញចូល
បុគ្គលិកសម្អាតត្រូវការសម្អាតយ៉ាងលឿនបំផុត ដើម្បីភ្ញៀវបន្ទាប់បានចូល។ អ្នកអាចជួយពួកគាត់បានមួយកម្រិត បើសិនអ្នកបើកបង្អួចឱ្យមានខ្យល់ចេញចូល ហើយនៅឯខែក្តៅ អ្នកអាចបើកម៉ាស៊ីនត្រជាក់ចោល បើសិនទៅរួច។៦. រៀបចំសម្ភារៈផ្សេងឱ្យនៅកន្លែងដើម
អ្នកគួរទុកតេលេទូរទស្សន៍នៅកន្លែងដាក់ទូរទស្សន៍ កែវទឹកនៅលើតុ ហើយអ្វីៗផ្សេងទៀតឱ្យនៅកន្លែងដើម។ បុគ្គលិកសម្អាតអាចចំណាយពេល ២០ ទៅ ៣០ នាទីក្នុងការរៀបចំ ដូចនេះបើអ្នកអាចធ្វើបាន ការងាររបស់គាត់នឹងងាយស្រួលជាងមុន។៧. កុំប្រើរបស់គ្រប់មុខបើសិនមិនត្រូវការ
បើសិនជាអ្នកធ្វើដំណើរម្នាក់ឯង ហើយបានបន្ទប់មានគ្រែ ២ សូមកុំប្រើទាំងពីរ។ ផ្ទុយទៅវិញ អ្នកអាចប្រើប្រាស់គ្រែតែមួយ ដើម្បីងាយស្រួលក្នុងការសម្អាតផងដែរ៕