ឃើញឡើងជើងខ្លាំងអ៊ីចឹង! ចង់ដឹងអត់ថារដូវកាលនេះ Liverpool បំបែកបានកំណត់ត្រាអ្វីខ្លះហើយនៅ Premier League?

  • សុក្រ ២៨ កុម្ភៈ, ២០២០ ១៦:៥១
ក្រុមហង្សក្រហម Liverpool បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងនៅរដូវកាលនេះ ហើយក៏កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរកការលើកពានក្របខ័ណ្ឌ Premier League ជាលើកដំបូង ក្រោមការដឹកនាំរបស់លោក Jurgen Klopp
កីឡាករ Liverpool និងលោក klopp
ហង្សក្រហមស្ថិតក្នុងទម្រង់លេងគួរឱ្យកត់សម្គាល់ហើយក៏បានបំបែកកំណត់ត្រានៅ Premier League ជាច្រើនរួចទៅហើយ ខណៈរដូវកាលនៅមិនទាន់ចប់នៅឡើយ ហើយខាងក្រោមនេះជាកំណត់ត្រាមួយចំនួនដែល Liverpool បានបំបែកបានក្នុងរដូវកាល ២០១៩-២០២០ នេះ ៖- ការចាប់ផ្តើមរដូវកាលដ៏ល្អបំផុត:ហង្សក្រហម Liverpool បានធ្វើការចាប់ផ្តើមរដូវកាលដ៏អស្ចារ្យ មិនត្រឹមតែនៅ Premier League នោះទេ ពោលគឺល្អបំផុតក្នុងចំណោមបណ្តាក្លឹបនៅលីគកំពូលទាំង៥នៅអុឺរ៉ុប ។ Liverpool រកបាន៦៤ពិន្ទុក្នុងដៃក្នុង២១ការប្រកួត ដែលជាកំណត់ត្រាថ្មីមួយនៅលីគអឺរ៉ុប ខណៈដែលក្រុមគីឡូធ្ងន់ៗដូចជា Real Madrid និង Barcelona ធ្វើមិនទាន់បាននៅឡើយ។
កីឡាករ Liverpool
- រកបានមានពិន្ទុច្រើនបំផុតពី៣៨ប្រកួតLiverpool បានឈ្នះ Spur ១ទល់នឹង០កាលពីខែមករា ដែលធ្វើឲ្យក្លឹបមួយនេះបំបែកបានកំណត់ត្រាថ្មីមួយ ពោលគឺរកបានពិន្ទុច្រើនបំផុតក្នុង៣៨ប្រកួត (រកបាន១០៤ពិន្ទុ)។ ដោយបានបំបែកកំណត់ត្រារបស់ Man City កាលពីរដូវកាលមុន និងកំណត់ត្រារបស់ Chelsea កាលពីឆ្នាំ២០០៥។
កីឡាករ Liverpool
- មានគម្លាតខ្ពស់បំផុតលើកំពូលតារាងក្លឹបដែលដឹកនាំដោយលោក Klopp នេះមានពិន្ទុច្រើនជាងក្រុមដែលឈលេខ២ Man City រហូតដល់ទៅ២៥ពិន្ទុដែលជាចំនួនគម្លាតដ៏ច្រើនផុតក្នុងលីគអង់គ្លេស ។
Allison និងលោក Klopp
- ឈ្នះការប្រកួតក្នុងទឹកដីជាប់ៗច្រើនបំផុត Liverpool បានយកឈ្នះ West Ham ៣-២ នៅក្នុងទឹកដីកាលពីប្រកួតថ្មីៗនេះ ដែលសរុបទៅគឺចំនួន២១ប្រកួតហើយដែល Liverpool បានជ័យជម្នះក្នុងទឹកដីខ្លួនឯង ដែលចំនួននេះបានបំបែកកំណត់ត្រាចាស់របស់ Man City (២០) កាលពីរដូវកាល២០១១-២០១២ ៕
កីឡាករ Liverpool
លោក Klopp