បារម្ភពី IDOL ណាស់! អ្នកគាំទ្រ Vill Wannarot ម្នាក់ ស្នើសុំអ្នកគាំទ្រដទៃឲ្យធ្វើរឿងមួយនេះ

ថៃ៖ ស្របពេលដែលបញ្ហាវីរុស COVID-19 កំពុងវាយលុកខ្លាំងក្នុងប្រទេសថៃ ប្រជាពលរដ្ឋភាគច្រើន ជាពិសេសតារាល្បីៗបានសម្រេចចិត្តរំសាយចោលនូវគម្រោងជួបជុំនានាដើម្បីជៀសវាសការចម្លងនៃជំងឺដ៏គួរឲ្យខ្លាចមួយនេះ។ ថ្លែងពីតារាថៃដ៏ល្បីប្រចាំស្ថានីយ៍ទូរទស្សន៍ One HD នេះវិញ ដែលគេស្គាល់ច្បាស់ថាជា Vill Wannarot Sonthichai បច្ចុប្បន្ននាងកំពុងទទួលបាននូវការគាំទ្រយ៉ាងខ្លាំង តាមរយៈខ្សែភាពយន្តភាគថ្មី រឿងអសិរពិស សម្តែងជាតួអង្គព្រះម៉ែពស់។ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ នាងបានបង្ហោះ Story មួយនៅលើគណនី Instagram ផ្ទាល់ខ្លួន ដើម្បីអរគុណទៅដល់អ្នកគាំទ្រម្នាក់ដែលបានចែករំលែកសារដាស់តឿនទៅដល់អ្នកគាំទ្រដទៃ ក្នុងបំណងរក្សាសុវត្ថិភាពដល់ Vill ជៀសវាងគ្រោះថ្នាក់ដែលបង្កដោយវីរុស COVID-19 ដោយក្នុងនោះ បានស្នើសុំឲ្យអ្នកគាំទ្រទាំងអស់ កុំស៊ែលហ្វី កុំសុំហត្ថលេខា កុំឱប ឬកុំប៉ះពាល់រាងកាយរបស់ Vill ឲ្យសោះ ព្រមទាំងភ្ជាប់មកជាមួយនឹង Hashtag #saveวิว។ នេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ទៅលើ IDOL របស់ខ្លួន ពីសំណាក់អ្នកគាំទ្រក្នុងអំឡុងពេលដែលបញ្ហា COVID-19 កំពុងស្ថិតក្នុងស្ថានការណ៍ពុះកញ្ជ្រោលបែបនេះ៕
Story នៅលើ IG របស់ Vill
Vill Wannarot ក្នុងរឿង អសិរពិស
Vill Wannarot ក្នុងរឿង អសិរពិស
Vill Wannarot ក្នុងរឿង អសិរពិស
Vill Wannarot
Vill Wannarot
Vill Wannarot
Vill និង អ្នកគាំទ្រ