Selena ឈប់ធ្វើសិលាចាំប្ដី ប្រកាសរក បុរសក្នុងក្ដីសុបិន្ត មកស្អំបេះដូង

បរទេស៖ អ្នកណាដែលមិនស្គាល់ តារាចម្រៀង ដែលមានវិបត្តិផ្លូវចិត្ត ធ្លាប់ជាសង្សារចាស់ របស់កំពូលតារាចម្រៀងកាណាដា​ Justin Bieber មានឈ្មោះថា Selena Gomez។ជាការពិតណាស់ កន្លងមក តារាចម្រៀងស្រីរូបនេះមាន អ្នកតាមចែចង់ច្រើនណាស់ ប៉ុន្តែ នាងមានជំនឿចិត្ត ថាសង្សារចាស់បណ្តូលចិត្តនាង Justin Bieber នឹងត្រលប់មករកនាងវិញ ដោយសុខចិត្តតាំងខ្លួន ជាសិលាចាំប្តី ដល់ចុងក្រោយ តារាចម្រៀងប្រុសកាណាដា លេងមួយក្បាច់ ដាច់ចង្កេះតែម្តង ការចោលអតីតសង្សារចាស់ ធ្វើឲ្យតារាស្រីសញ្ជាតិអាមេរិករូបនេះ ត្រូវខកចិត្ត​ ​មិនស្ទើរនោះទេ។ជាក់ស្តែង ថ្មីៗនេះ តារាស្រីរូបនេះ ទំនងដូចជាកាត់ចិត្ត បានច្រើនជាងមុន ដោយនាងហ៊ាន និយាយការពិត មិនលាក់លៀមដូចមុន ព្រមទាំងបាន ទំលាយថា បុរសក្នុងក្តីស្រមៃនាង គឺជាបុរស ដែលមានសុខភាពមាំមួន ចូលចិត្តប្រថុយគ្រោះថ្នាក់ មានគោលដៅច្បាស់លាស់ និង​មានក្តីស្រលាញ់ បេះដូងបរិសុទ្ធ។ទោះបីយ៉ាងណាក៏ដោយ មួយរយៈក្រោយមកនេះ​ Selena Gomez មិនសូវជាមាន សកម្មភាពក្នុងការទាក់ទងនរណាម្នាក់ ក្នុងបណ្តាញសង្គមក៏ដោយ ប៉ុន្តែនាងនៅតែ បើកបេះដូច ទទួលយក បុរសម្នាក់ដែល លក្ខណៈគ្រប់គ្រាន់ដែលអាចក្លាយជា មិត្តប្រុសរបស់នាងផងដែរ៕សូមចូលមើលរូបខាងក្រោម៖
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez