ដាច់ផ្ងារ! គិតត្រឹមសប្ដាហ៍នេះ មិនមែនជា Ronaldo ឬ Lukaku តែម្នាក់នេះវិញទេ ដែលជា Top Scorers នៅ Serie A

  • សុក្រ ២៨ កុម្ភៈ, ២០២០ ១៦:៥៥
អ៊ីតាលី៖ ២៥សប្ដាហ៍កន្លងផុតទៅក្នុងរដូវកាល ២០១៩-២០២០ Juventus កំពុងឈរនៅកំពូលតារាងក្របខណ្ឌលីកកំពូលអ៊ីតាលី Serie A ដោយឈ្នះ១៩ ស្មើ៣ និងចាញ់៣ មាន៦០ពិន្ទុ មានគម្លាតតែ១ពិន្ទុប៉ុណ្ណោះពីក្រុមលេខ២ Lazio ដែលកំពុងមាន៥៩ពិន្ទុនៅក្នុងដៃ ខណៈ Inter Milan ឈរនៅលេខរៀងទី៣ មាន៥៤ពិន្ទុ។
តារាងចំណាត់ថ្នាក់ Serie A គិតត្រឹមសប្ដាហ៍ទី២៥
ក្រឡេកមកមើល ចំពោះអ្នកដែលរកគ្រាប់បាល់បានច្រើនជាងគេ (Top Scorers) វិញគឺមិនមែនជាកីឡាកររបស់ Juventus នោះទេ។ អ្នកដែលរកគ្រាប់បាល់បានច្រើនជាងគេគិតត្រឹមសប្ដាហ៍ទី២៥នេះនៅក្របខណ្ឌ Serie A គឺខ្សែប្រយុទ្ធអ៊ីតាលីរបស់ក្លិប Lazio កីឡាករ Ciro Immobile ដែលរកបានចំនួន២៧គ្រាប់ ខណៈ Cristiano Ronaldo ឈរនៅលេខ២ ប៉ុណ្ណោះ។
កីឡាករ Ciro Immobile
អ្នកដែលរកគ្រាប់បាល់បានច្រើនជាងគេទាំង៥រូបគិតត្រឹមសប្ដាហ៍ទី២៥ ក្នុងក្របខណ្ឌ Serie A មានដូចជា៖
  • Ciro Immobile (២៧គ្រាប់)
  • Cristiano Ronaldo (២១គ្រាប់)
  • Romelu Lukaku (១៧គ្រាប់)
  • Josip Ilicic (១៤គ្រាប់)
  • Joao Pedro (១៤គ្រាប់)
គួរឲ្យដឹងដែរថា កាលពីរដូវកាលមុន ២០១៨-២០១៩ ម្ចាស់ស្បែកជើងមាស (Top Scorers) នៅក្របខណ្ឌ Serie A មានចំនួន២រូបដែលរកបាន ១៩គ្រាប់ស្មើគ្នាគឺកីឡាករ Cristiano Ronaldo របស់ Juventus និង Fabio Quagliarella របស់ Sampdoria៕