Scholes ថាពេញចិត្តកីឡាករ Man UTD ម្នាក់នេះណាស់ មានទម្រង់លេងដូច De Bruye របស់ Man City អ៊ីចឹង

  • សុក្រ ២៨ កុម្ភៈ, ២០២០ ១៦:៤៣
អង់គ្លេស៖ វីរបុរសក្លិបបិសាចក្រហម Manchester United លោក Paul Scholes បានសារភាពថា លោកពិតជាពេញចិត្តនឹងកូនក្រុមថ្មីរបស់លោក Ole Gunnar Solskjaer កីឡាករ Bruno Fernandes ដោយប្រៀបធៀបជម្រើសជាតិព័រទុយហ្កាល់រូបនេះ ថាមានទម្រង់លេងដូចជាខ្សែបម្រើឆ្នើមប្រចាំក្រុម Manchester City កីឡាករ Kevin De Bruyne
កីឡាករBruno Fernandes
Bruno កាលពីយប់មិញបានរួមចំណែកជួយក្រុម Man UTD ផ្ដួលក្រុម Club Brugge ៥-០ បន្តដំណើរឡើងទៅវគ្គ១៦ក្រុម ពានរង្វាន់ UEFA Europa League ដោយគេជាអ្នកស៊ុតគ្រាប់ទី១ មុនពេលកីឡាករ Ighalo, Scott McTominay និង Fred ស៊ុតគ្រាប់បន្តបន្ទាប់។បន្ទាប់ពីមើលឃើញទម្រង់លេងដ៏ល្អរបស់​ក្រុម Man UTD ក៏ដូចជា Bruno ក្នុងការប្រកួតខាងលើ ខ្សែបម្រើជើងចាស់ Scholes បាននិយាយសរសើរយ៉ាងដូច្នេះថា៖
លោកPaul Scholes
អតីតកីឡាករក្រុមបិសាក្រហមរូបនេះ បានបន្តទៀតថា៖មិនត្រឹមតែប៉ុណ្ណោះលោក Scholes  បានប្រៀបធៀបអតីតខ្សែបម្រើក្រុម Sporting រូបនេះ ទៅនឹងសំណព្វចិត្តលោក Pep Guardiola កីឡាករ De Bruyne យ៉ាងដូច្នេះថា៖
កីឡាករKevin De Bruyne
គួររម្លឹកផងដែថា កីឡាករ Bruno Fernandes បានផ្លាស់ពីក្រុម Sporting Lisbon មកចូលរួមជាមួយ Man UTD កាលពីទីផ្សារដោះដូរខែមករាកន្លងទៅ ក្នុងតម្លៃផ្ទេរប្រមាណ ៦១លានដុល្លារ អមជាមួយកិច្ចសន្យារយៈពេល៥ឆ្នាំ។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្លិបយក្សអង់គ្លេសបាន៥ប្រកួត ដោយស៊ុតបាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន២ដង៕