PSG មិនមានចេតនាបន្តជាមួយ Icardi ទោះកំពុងលេងខ្ចីជើង ខណៈមានក្លឹបធំមួយចង់បាន

  • សុក្រ ២៨ កុម្ភៈ, ២០២០ ២១:២២
ខ្សែប្រយុទ្ធរបស់ក្លឹប Inter Milan កីឡាករ Mauro Icardi អាចនឹងចូលរួមជាមួយក្លឹបគូប្រជែងរួមលីគកំពូលអ៊ីតាលី គឺក្លឹប Juventus នេះបើតាមសារព័ត៌មាន Calciomercato បានចុះផ្សាយ។ ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះ កំពុងលេងនៅក្លឹបអ្នកមានបារាំង Paris SG ក្នុងលក្ខណៈខ្ចីជើង ជាមួយជម្រើសទិញផ្តាច់ ៧០លានផោន។ ទោះជាយ៉ាងណា Paris SG មិនបានចាត់ទុករូបគេជាជម្រើសរយៈពេលវែងរបស់ក្លឹបឡើយ។
កីឡាករ Mauro Icardi កំពុងលេងខ្ចីជើងនៅ PSG
វាហាក់ដូចជាការធ្វើពាណិជ្ជកម្មដ៏ប្រសើរមួយដែល PSG គួរតែទិញយក Icardi ហើយលក់បន្តទៅ Juventus ក្នុងតម្លៃមួយខ្ពស់ ខណៈដែល Juventus ហាក់កំពុងតាមប្រមាញ់ខ្សែប្រយុទ្ធជួរមុខល្អមួយរូប។ ក្លឹប Juventus ក៏បានពិចារណាក្នុងការបញ្ចូលលខ្សែបម្រើ Miralem Pjanic ក្នុងកិច្ចព្រមព្រៀងណាមួយ ស្របពេលដែលរូបគេមិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់លោក Sarri នោះឡើយ៕
កីឡាករMiralem Pjanic