អេមហួស! ខ្សែបម្រើឆ្នើមក្រុម Man City ជាប់ជាកីឡាករល្អបំផុតប្រចាំសប្តាហ៍នៅ Champion League

  • សុក្រ ២៨ កុម្ភៈ, ២០២០ ២១:៥៥
កីឡាករខ្សែបម្រើឆ្នើម Kevin De Bruyne ត្រូវបានជ្រើសរើសជាកីឡាករដែលលេងល្អបំផុតប្រចាំសប្តាហ៍របស់ UEFA Champion League បន្ទាប់ពីកីឡាកររូបនេះរកបានគ្រាប់បាល់មួយគ្រាប់នឹងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមមួយគ្រាប់ទៀត ក្នុងការប្រកួតជ័យជម្នះលើ Real Madrid ក្នុងលទ្ធផល ១ទល់នឹង២កន្លងទៅ ។
កីឡាករ​ Kevin De Bruyne
កីឡាករសញ្ជាតិបេលហ្សិករូបនេះបានទទួលភារកិច្ចជាប្រធានក្រុម និងបានបង្ហាញខ្លួនយ៉ាងល្អក្នុងការប្រកួតទល់នឹង Real ទៅលើការគ្រប់គ្រងបាល់ក៏ដូចជាការចែកបាល់ ព្រមទាំងបានបញ្ជូនបាល់យ៉ាងល្អឲ្យមិត្តរួមក្រុម Jesus រកគ្រាប់បាល់នាំមុខលើក្រុមគីឡូធ្ងន់ Real Madrid មុនពេលដែលខ្លួនមានឱកាសសម្រេចគ្រាប់បាល់១គ្រាប់ទៀតដោយបាល់ពិន័យ១១ម៉ែត្រ ។
កីឡាករKevin De Bruyne
គួរបញ្ជាក់ផងដែរថា Kevin De Bruyne បានប្រជែងតំណែងកីឡាករល្អបំផុតប្រចាំសប្តាហ៍នេះ ក្រោយពីត្រូវបានជ្រើសរើសដោយសហព័ន្ធ UEFA ក្នុងចំណោមកីឡាករ៣នាក់ទៀត ដែលក្នុងនោះមាន Gnabry, Busquets និង Anour ៕
Kevin De Bruyne
Kevin De Bruyne