Barcelona អស់បារម្ភហើយ! Pique ចូលហ្វឹកហាត់ធម្មតាវិញដើម្បីត្រៀមជំនួប El Clasico

  • សុក្រ ២៨ កុម្ភៈ, ២០២០ ២២:០០
ខ្សែការពារដ៏សំខាន់របស់ក្លឹបអ្នកមានបុណ្យ Barcelona បានចូលហ្វឹកហាត់ជាមួយក្រុមធម្មតាវិញហើយ ក្រោយមានការស្រពេចស្រពិលបន្ទាប់ពីរងរបួសកាលជំនួបទល់នឹង Napoli ក្នុងព្រឹត្តិការណ៍ UEFA Champion League វគ្គ១៦ក្រុមជើងទី១ ។
កីឡាករ​ Pique របួសកាលប៉ះ Napoli
Pique អាចនឹងបានចូលជួយក្រុមក្នុងជំនួប El Clasico ទល់នឹង Real Madrid នៅចុងសប្តាហ៍នេះ បើតាមមើលស្ថានភាពរបស់កីឡាករ ដែលជាការប្រកួតដ៏សំខាន់មួយរបស់ក្លឹប។ ខ្សែការពារ Pique គឺជាកូនសោសំខាន់ក្នុងតំបន់ការពាររបស់ក្រុម Barcelona ដែលនឹងត្រូវលេងចាប់ដៃគូគ្នាការពារស្លាបជាមួយ Samuel Umtiti ឬ Clement Lenglet ។
កីឡាករ​ Pique ពេលប៉ះ Napoli
គួររំលឹកផងដែរថា ខ្សែការពាររូបនេះបានបង្ហាញខ្លួនបានចំនួន ២៣ ប្រកួតហើយនៅរដូវកាលនេះក្នុងក្របខ័ណ្ឌ LaLiga នឹងបានបង្ហាញខ្លួនសរុបបាន ៣១ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់៕
កីឡាករ​ Pique