តោះ! មកមើលម៉ូតសម្លៀកបំពាក់ប្លែកៗ ដែលរចនាម៉ូតដោយជនជាតិបារាំងម្នាក់

  • សុក្រ ២៨ កុម្ភៈ, ២០២០ ២២:២១
ការបង្ហាញមួយនៅឯពិធីបង្ហាញម៉ូតយ៉ាងធំនៅប៉ារីសដែលមានឈ្មោះថា Paris Fashion Week បានបង្ហាញថាឥឡូវសម្លៀកបំពាក់ប្លែកៗដោយអចេតនានៅពេលដែលតារាបង្ហាញម៉ូតជាច្រើនបានស្លៀកឈុតសម្លៀកបំពាក់បិទជិតជាមួយនឹងម៉ាស់ដែលត្រូវសុីគ្នាជាមួយនឹងឈុតសម្លៀកបំពាក់។សម្លៀកបំពាក់ត្រូវបានបង្ហាញនៅដើមសប្តាហ៍នេះដោយអ្នករចនាជនជាតិបារាំងឈ្មោះ Marine Serre។ ការដើរបង្ហាញម៉ូដបានធ្វើឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការផ្ទុះឡើងនៃមេរោគឆ្លងដែលបណ្តាលឱ្យទីផ្សារធ្លាក់ចុះនៅជុំវិញពិភពលោកកាលពីថ្ងៃសុក្រ។ប៉ុន្តែការរចនាសម្លៀកបំពាក់នានារបស់ Serre ត្រូវបានរចនាឡើងមុនពេលផ្ទុះវីរុសទៅទៀត ហើយនាងបានប្រើម៉ាស់នៅក្នុងការរចនារបស់នាងពីមុនៗមក។
ការដើរបង្ហាញម៉ូតក្នុងឈុតសម្លៀកបំពាក់ប្លែកៗ
ការដើរបង្ហាញម៉ូតក្នុងឈុតសម្លៀកបំពាក់ប្លែកៗ
ការបង្ហាញមុនរបស់នាងនៅខែកញ្ញាក៏បានឃើញតារាបង្ហាញម៉ូតដោយគ្របមុខរបស់ពួកគេដោយស្បៃមុខឬម៉ាស់ដែលជាផ្នែកមួយនៃការរចនារបស់ Serre នានិទាឃរដូវ ដែលជារដូវក្តៅ និងរចនាក្នុងគោលបំណង"ម៉ាស់ការពារនឹងការបំពុលបរិស្ថាន" ។តារាស្រីវ័យ ២៨ ឆ្នាំរូបនេះត្រូវបានគេកោតសរសើរនៅក្នុងសារព័ត៌មានម៉ូតសម្រាប់ភាពជាក់ស្តែងនៃការរចនាម៉ូដជាច្រើនរបស់នាង។
ការដើរបង្ហាញម៉ូតក្នុងឈុតសម្លៀកបំពាក់ប្លែកៗ
ការដើរបង្ហាញម៉ូតក្នុងឈុតសម្លៀកបំពាក់ប្លែកៗ