ពិតជាគួរឲ្យកោតសរសើរប្រទេសស្កុតឡេនណាស់ ដែលធ្វើរឿងមួយនេះដល់ស្រ្តី

  • សុក្រ ២៨ កុម្ភៈ, ២០២០ ២២:៣៦
ស្កុតឡេន៖ សភារបស់ប្រទេសស្កុតឡេនបានបោះឆ្នោតស្ទើរតែជាឯកច្ឆន្ទ ដើម្បីអនុវត្តច្បាប់អំពីផលិតផលសំឡីអនាម័យ និងផ្តល់ឲ្យស្រ្តីដោយឥតគិតថ្លៃ។ ស្ត្រីទាំងអស់នៅស្កុតឡេននឹងអាចយកផលិតផលសំឡីអនាម័យនៅតាមកន្លែងដូចជា ឱសថស្ថាន និងមជ្ឈមណ្ឌលសហគមន៍នានា។សមាជិកសភាដែលធ្វើសេចក្តីស្នើច្បាប់នេះ លោកស្រី Monica Lennon បាននិយាយថា៖ «យើងសង្ឃឹមថាច្បាប់ផ្តល់ផលិតផលសំឡីអនាម័យដោយឥតគិតថ្លៃនេះ នឹងអនុម័តបានសម្រេច ព្រោះថានេះគឺជាសញ្ញាបង្ហាញយ៉ាងច្បាស់ទៅប្រជាជននៅក្នុងប្រទេសនេះ ថាតើសភាប្រកាន់ខ្ជាប់នូវសមភាពយេនឌ័រកម្រិតណា»​។ កាលពី ២ ឆ្នាំមុន ស្កុតឡេន បានចាប់ផ្តើមផ្តល់ផលិតផលសំឡីអនាម័យស្រ្តីដោយឥតគិតថ្លៃដល់សាលារៀន និងសាកលវិទ្យាល័យរួចមកហើយ។
ជាធម្មតាស្ត្រីចំណាយច្រើនជាង ២,០០០ ដុល្លារលើផលិតផលសំឡីអនាម័យ។ ការស្ទង់មតិនៅឆ្នាំ ២០១៨ របស់ Young Scot បានរកឃើញថាស្ត្រីវ័យក្មេងមួយភាគបួន មានការលំបាករកប្រាក់ទិញផលិតផលសំឡីអនាម័យ ដែលគេហៅថា“ភាពក្រីក្រនៃវដ្តរដូវ (period poverty)”៕