ខេត្តហុកកៃដូនៃប្រទេសជប៉ុនប្រកាសអាសន្នលើការឆ្លងវីរុស Covide-19 និងហាមប្រជាជនខ្លួនកុំឲ្យចេញក្រៅ

  • សុក្រ ២៨ កុម្ភៈ, ២០២០ ២២:៤៨
ជប៉ុន៖ អភិបាលខេត្តហុកកៃដូភាគខាងជើងប្រទេសជប៉ុន បានប្រកាសពីភាពអាសន្នក្នុងការឆ្លើយតបទៅនឹងចំនួនមនុស្សដែលឆ្លងវីរុសថ្មី Covid-19 នៅទីនោះ។ លោក ស៊ូស៊ូគី (Suzuki) បានមានប្រសាសន៍ថា «យើងត្រូវតែទប់ស្កាត់វីរុសនេះ ប៉ុន្តែស្ថានការណ៍កាន់តែធ្ងន់ធ្ងរទៅៗ។ ដើម្បីការពារខ្លួនអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក សូមមេត្តាកុំទៅខាងក្រៅនៅចុងសប្តាហ៍នេះ»។ចាប់តាំងពីអ្នកជំងឺដំបូងត្រូវបានគេរកឃើញនៅចុងខែមករា ខេត្តនេះមានការកើនឡើងជាលំដាប់នៃចំនួនអ្នកជំងឺយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ គិតត្រឹមថ្ងៃសុក្រខេត្តហុកកៃដូ មានករណីចំនួន ៦៣ ដែលបានឆ្លងហើយរួមទាំងអ្នកស្លាប់ ២ នាក់ទៀត៕