ចេះតែឆ្ងល់ ថីបានគេយកតែតារា គ្មានសាច់គ្មានឈាម មកបង្ហាញម៉ូត តាមពិតចឹងសោះ!

បរទេស៖ ភាគច្រើន តើអ្នកដែលចាប់អារម្មណ៍ទេ លើតារាម៉ូដែលនៅបរទេស ដែលហាក់ដូចជា គ្មានសាច់គ្មានឈាមទាល់តែសោះ ស្ទើរតែដើរចង់រលំទៅហើយ ហើយមុខវិញ ជ្រុង មិនដឹងថា ស្រស់ស្អាតត្រង់ណា បែរជាពួកគេ យកតារាទាំងនោះ មកបង្ហាញម៉ូត ហើយជាពិសេស ក៏បានថ្លៃខ្លួន ថ្លៃមិនធម្មតាដែរ។ សំណួរបានចោទសួរថា តើហេតុអី អ្នកគ្រប់គ្រង យកតែតារាស្គមៗ ឃើញតែឆ្អឹងសុទ្ធបែបនេះ តារារាងស្អាត ច្រើនរាប់ភ្លេច បែរជាជ្រើសរើសយកតារារាងយ៉ាងដូច្នេះ?ក្នុងនោះ ក៏មានតារាម៉ូដែលម្នាក់ ដែលស្ថិតក្នុងក្រុមដ៏ល្បី បានទម្លាយឲ្យដឹងថា តារាណាកាន់តែស្គម គេកាន់តែត្រូវការ តែគ្រប់យ៉ាង វាមិនមែនងាយស្រួលនោះទេ គឺពួកគេ ព្យាយាមសម្រកគីឡូ រហូតទៅដល់ ៤៥ ឬ ៤៦គីឡូឯណោះ ដើម្បីជាប់នៅក្នុង​តារាបង្ហាញម៉ូត ជួរមុខ។ ហើយពេលខ្លះ ពួកគេ មិនដែលញ៉ាំអាហារនោះទេ ជួនកាល ផឹកតែទឹកក៏មានដែរ ដើម្បីឲ្យខ្លួនឯង កាន់តែស្គមឲ្យខ្លាំង ឃើញស្បែកដណ្តប់ឆ្អឹង រឹតតែខ្លាំង។ ប៉ុន្តែការធ្វើបែបនេះ គឺប៉ះពាល់សុខភាពខ្លាំង ដែលបច្ចុប្បន្ន មានភាគរយច្រើន ដែលគ្មានកម្លាំងកំហែងក្នុងខ្លួន ពេលខ្លះ ក៏ដើរដួលមុខឆាកក៏មានដែរ ដោយសារតែពួកគេ ព្យាយាមឲ្យខ្លួនឯង ស្ថិតក្នុងសភាពស្គមស្គាំងពេក។ បកមកខាង​ អ្នកគ្រប់គ្រងតារាបង្ហាញម៉ូតវិញម្តង មូលហេតុដែលគេ យកតែតារាស្គមខ្លាំង មកធ្វើជា​តារាជួរមុខ ដោយសារតែ​​ ពួកគេ មើលមកបែបមានជំនឿលើខ្លួនឯងខ្លាំង ខុសពីតារាដែលមានរាងស្អាត ដែលចេញមក បែបមានអំណាច រឹងមាំ និងម៉ឺងម៉ាត់ អាចធ្វើឲ្យគ្រប់គ្នា សម្លឹងមើលពួកគេទាំងអស់។ ជាពិសេសមួយទៀត គេមិនត្រូវការដែលមានរាងស្លីម ឬជាអក្សរ Sអ្វីនោះទេ ដោយសារតែ យកតារាបែបនោះមក គឺគេមើលតែរាងតារាតែប៉ុណ្ណោះ គេមិនសូវចាប់អារម្មណ៍ម៉ូតសម្លៀកបំពាក់ប៉ុន្មានទេ៕
រូបភាពតារា
រូបភាពតារា
រូបភាពតារា
រូបភាពតារា