ក្រុមហ៊ុនមួយគ្រោងបោះទុន ៣០ លានដុល្លារ​ លើការ​ស្រាវ​ជ្រាវ​​ និងអភិវឌ្ឍប្រព័ន្ធ 5G

ក្រុមហ៊ុន OnePlus ដាក់ទុនវិនិយោគ ៣០ លានដុល្លារសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍប្រព័ន្ធ 5G។5G ជាជំហានបន្ទាប់សម្រាប់ទូរស័ព្ទជំនាន់ក្រោយ ហើយក្រុមហ៊ុន OnePlus ដែលត្រូវបានគេដឹងថា​ជាក្រុមហ៊ុន​ដែលផលិតទូរស័ព្ទកម្រិតខ្ពស់ក្នុងតម្លៃសមរម្យនោះ សង្ឃឹមថានឹងត្រៀមរួចរាល់សម្រាប់បច្ចេកវិទ្យាថ្មីនេះ។ ក្រុមហ៊ុននេះនឹងវិនិយោគប្រហែល ៣០ លានដុល្លារអាមេរិក ដើម្បីពង្រីក និងធ្វើអោយប្រសើរឡើង​នូវមណ្ឌល​ស្រាវជ្រាវ និងអភិវឌ្ឍរបស់ខ្លួន។នាយកប្រតិបត្តិ លោក Pete Lau បាននិយាយថា៖ "5G គឺជាអទិភាពចំបងមួយសម្រាប់យុទ្ធសាស្ត្រផលិតផល​របស់យើង។ ពួកយើងបានវិនិយោគជាច្រើនឆ្នាំមកហើយ ហើយផ្តោតសំខាន់លើការប្រើប្រាស់ប្រចាំថ្ងៃដូចជា​ការ​លេងហ្គេម មើលវីដេអូ និងផ្ទុកឯកសារតាមរយៈ Cloud ជាដើម” ។ជាការកត់សម្គាល់ គេសង្កេតឃើញថា ប្រព័ន្ធទំនើបៗបាននឹងកំពុងឆក់យកប្រជាប្រិយភាពរបស់អ្នកប្រើប្រាស់។ ជាក់ស្តែង អ្នកប្រើចង់បានការរចនាថ្មីៗ ដូចនេះវាអាចជាហេតុផលមួយដែលជម្រុញឲ្យក្រុមហ៊ុននីមួយៗប្រកួត​ប្រជែងគ្នាដើម្បីផលប្រយោជន៍ និងភាពល្បីល្បាញ៕