អ្នកវិទ្យាសាស្ត្រច្រានចោល! ក្រោយពាក្យចចាមអារ៉ាមទាំងនេះ កំពុងល្បីលើបណ្តាញសង្គម ទាក់ទងនឹងជំងឺកូរ៉ូណា

បរទេស៖ អ្នកទាំងគ្នាច្បាស់ជាដឹងហើយអំពីវីរុសផ្លូវដង្ហើមប្រភេទថ្មី ដែលទើបតែចេញពីទីក្រុងវ៉ូហានប្រទេសចិន ដែលសម្លាប់មនុស្សជាច្រើននាក់ ដែលមានឈ្មោះថាកូរ៉ូណាឬ Covid-19។ ជាការពិតណាស់ ទោះបីជាវីរុសទើបតែមាននៅលើផែនដីនេះប៉ុន្មានឆ្នាំនេះក៏ដោយ ក៏វាបានបង្កផលលំបាកយ៉ាងខ្លាំង ដោយមនុស្សមិនតិចទេត្រូវបានស្លាប់ និងច្រើននាក់ទៀកកំពុងតែមានផ្ទុក មិនត្រឹមតែប៉ុណ្ណោះនៅមានអ្នកជំងឺកំពុងស្ថិតក្នុងស្ថានការធ្ងន់ធ្ងរទៀតផង។ ដោយសារតែការភ័យខ្លាចទើបមនុស្សជាច្រើន បានជឿទៅលើព័ត៌មានមិនពិតមួយចំនួន ដែលធ្វើឲ្យអ្នកខាតទាំងពេលវេលា ប្រាក់កាក់ ថែមទាំងអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់បានទៀតផង។ជាក់ស្តែងថ្ងៃនេះសារព័ត៌មានបរទេសមួយបានបង្ហាញ និងច្រានចោលអំពីពាក្យចចាមអារ៉ាមប៉ុន្មានយ៉ាង ដែលកំពុងតែក្លាយជាប្រធានបទក្តៅគគុកនៅក្នុងបណ្តាញសង្គម៖១. ការផឹកទឹកច្រើនអាចបង្ការអ្នកពីជំងឺកូរ៉ូណាគ្មានការអះអាងរបស់អ្នកវិទ្យាសាស្ត្រណា ដែលបង្ហាញថាការផឹកទឹកច្រើនអាចបង្ការអ្នកពីវីរុសកូរ៉ូណាបានឡើយ ប៉ុន្តែការរក្សាជាតិទឹកគ្រប់គ្រាន់នៅក្នុងខ្លួនអាចធ្វើឲ្យប្រពន័្ធអង្គបដិបក្ខអ្នកខ្លាំងជាមុន។ ២. សាកអត់ដង្ហើម១០វិនាទី ប្រសិនជាអត់ក្អកមានន័យថាអ្នកគ្មានជំងឺកូរ៉ូណាវាមិនមែនជាវិធីដែលវិនិច្ឆ័យវីរុសសកូរ៉ូណាឡើយ វាអាចទាក់ទងនឹងជំងឺផ្សេងៗទៀត ប្រសិនបើនរណាមានអាការៈពិបាកដកដង្ហើម ឬដកដង្ហើមខ្លីៗ ជាសញ្ញាមួយដែលបង្ហាញថាអ្នកអាចឆ្លងជំងឺកូរ៉ូណាបាត់ទៅហើយ ដូច្នេះមិនចាំបាច់ធ្វើរបៀបនេះឡើយ។ ៣. ប្រសិនជាអ្នកឆ្លងវីរុសកូរ៉ូណា សូមទៅចាក់វ៉ាក់សាំងផ្តាសាយទៅ រោគសញ្ញាផ្តាសាយ និងកូរ៉ូណាគឺមានដូចគ្នា ដែលអ្នកធ្វើឲ្យអ្នកជំងឺ ក្តៅខ្លួន និងក្អក ប៉ុន្តែគ្មានហេតុផលណាមួយដែលវ៉ាក់សាំងផ្តាសាយអាចជួយ អ្នកជំងឺកូរ៉ូណាឲ្យធូរស្បើយបានឡើយ ដោយសារតែវីរុសផ្តាសាយ និងកូរ៉ូណាមានសភាពខុសគ្នា។ ៤. វីរុសកូរ៉ូណា នឹងងាប់ក្នុងរដូវក្តៅ គ្មានហេតុផលជាក់លាក់ណាមួយដែលនិយាយអំពីសីតុណ្ហភាព ដែលវីរុសកូរ៉ូណាអាចនឹងរស់នៅបានឡើយ ប៉ុន្តែការសិក្សាស្រាវជ្រាវថ្មី បានបង្ហាញថាវីរុសនេះអាចនឹងសម្របខ្លួនបានទាំងអាកាសធាតុក្តៅ និងត្រជាក់បាន។៥. វីតាមីនC និងអាហារបំប៉នផ្សេងៗទៀតអាចជួយប្រព័ន្ធអង្គបដិបក្ខអ្នកខ្លាំងជាងមុន និងអាចការពារជំងឺកូរ៉ូណា គ្មានការអះអាងរបស់អ្នកវិទ្យាសាស្ត្រណាមួយ ដែលបង្ហាញថាអាហារបំប៉នដូចជាថ្នាំទាំងនេះ អាចជួយអ្នកឲ្យជៀសពីជំងឺកូរ៉ូណាឡើយ វាគ្រាន់តែជួយប្រព័ន្ធអង្គបដិបក្ខអ្នកខ្លាំងជាមុនខ្លាំងជាមុនតែប៉ុណ្ណោះ។ដូច្នេះសូមអ្នកទាំងអស់គ្នាថែរក្សារខ្លួនជៀសឆ្ងាយពីជំងឺកូរ៉ូណាដោយ លាងដៃឲ្យបានស្អាតនិង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ៕
សូមទស្សនារូបខាងក្រោម៖
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង