realme 5i កាមេរ៉ា ៤ គ្រាប់ ថាមពលថ្មទំហំ 5000mAh តម្លៃត្រឹមតែ 169 ដុល្លារតែប៉ុណ្ណោះ!

ភ្នំពេញ៖ ថ្មីៗនេះ realme ទើបតែបើកសម្ពោធផលិតផលថ្មីរបស់ខ្លួននោះគឺ realme C3។ ដោយសារតែការរចនា រូបរាងដ៏ទាក់ទាញរួមជាមួយទំហំថាមពលថ្មដ៏ធំផងនោះ​ ទើបធ្វើឱ្យ realme C3 លក់ដាច់អស់ជាង ១,៥០០ គ្រឿងឯណោះនៅលើទីផ្សារប្រទេសកម្ពុជា ក្នុងថ្ងៃដាក់លក់ដំបូង។ ប៉ុន្តែយើងអាចនិយាយបានថា ក្រៅពី C series ដែលកំពុងល្បីល្បាញនេះ ក៏នៅមានទូរស័ព្ទមូយស៊េរីទៀត ដែលកំពុងទទួលការពេញនិយមផងដែរ ក្នុងចំណោមទីផ្សារផ្សេងទៀតនោះគឺប្រភេទ realme number series។ដូចដែលទីផ្សារ​ផ្សេងៗទៀតបានលើកឡើងថា realme number series ពិតជាទទួលបានការប្រើប្រាស់រហូតដល់ជាង ១៨ លាននាក់ នៅទូទាំងពិភពលោក ដែលនេះជាតួលេខមួយដ៏ខ្ពស់។ បច្ចុប្បន្ននេះនៅក្នុងទីផ្សារប្រទេសកម្ពុជា ប្រភេទ number series មានដូចជា realme 5Pro realme 5 និង realme 5i ជាដើម។ តើអ្វីដែលធ្វើឱ្យ number series មានការពេញនិយមខ្លាំងដូច្នេះ? សូមទទួលយកបទពិសោធន៍នៃការប្រើប្រាស់ realme 5i នោះលោកអ្នកនឹងទទួលបានចម្លើយ។
ស្មាតហ្វូន realme 5i
ស្មាតហ្វូនដែលបំពាក់ដោយ Snapdragon 665 មានតម្លៃត្រឹមតែ 169 ដុល្លារតែប៉ុណ្ណោះសម្រាប់ប្រភេទស្មាតហ្វូនផ្សេងទៀត ដែលមានឈីប Snapdragon 665 AIE ដូចគ្នា ប៉ុន្តែវាមានតម្លៃចាប់ពី 199 ដុល្លារ ឡើងទៅ។ ប៉ុន្តែសម្រាប់ realme 5i វាក៏បានបំពាក់នូវឈីប Snapdragon 665 AIE ផងដែរ ប៉ុន្តែមានតម្លៃត្រឹមតែ 169 ដុល្លារ តែប៉ុណ្ណោះ។ នេះបញ្ជាក់ឱ្យឃើញថា បើទោះបីជាមានតម្លៃទាប ប៉ុន្តែលោកអ្នកនៅតែអាចទទួលបានបទពិសោធន៍នៃការប្រើប្រាស់ទូរស័ព្ទដែលល្អប្រសើរ ជាងម៉ូឌែលដទៃដែលមានមុខងារប្រហែលនេះផងដែរ។
ស្មាតហ្វូន realme 5i
ថាមពលថ្ម 5000mAh សម្រាប់អ្នកដែលមានការមមាញឹកខ្លាំង realme 5i បំពាក់ដោយថាមពលថ្មធំរហូតដល់ ៥០០០mAh ដែលអាចទ្រទ្រង់ថាមពលថ្មបានរហូតដល់ ៣០ ថ្ងៃ (ទិន្នន័យចេញពីមន្ទីរពិសោធន៍ realme)។ សម្រាប់លោកអ្នកដែលមិនទម្លាប់ក្នុងការយក power bank ដាក់តាមខ្លួន ឬពិបាករកកន្លែងសាកថ្មពេលនៅខាងក្រៅ នោះ realme 5i គឺជាជម្រើសដ៏ល្អបំផុត។
ស្មាតហ្វូន realme 5i
ចាប់យកភាពទាន់សម័យ : កាមេរ៉ា ៤ គ្រាប់ជាមួយនឹងការរចនាដ៏ទាក់ទាញ ជាមួយនឹងកាមេរ៉ា ៤គ្រាប់ ក្លាយជាមុខងារសំខាន់ហើយនោះ realme 5i ក៏បំពាក់ជាមួយ AI Quad camera ផងដែរ រួមជាមួយកែវថតដែលមានមុំធំទូលាយ និង macro lens គាំទ្រដល់ការចាប់យករូបភាព ក្នុងខណៈពេលផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះជាមួយនឹងការរចនាបែបពន្លឺព្រះអាទិត្យនៅផ្នែកខាងក្រោយធ្វើឱ្យវាកាន់តែមានលក្ខណៈទាក់ទាញប្លែក ញ៉ាំងឱ្យយើងទទួលបានអារម្មណ៍បែបក្មេងវ័យ និងស្វាហាប់ទៀតផង។
ស្មាតហ្វូនrealme 5i
មានហេតុផលជាច្រើន ដែលមនុស្សជាច្រើនជ្រើសរើស realme number series ពីព្រោះក្រៅពីគោលបំណងដើម្បីក្លាយជាអ្នកពេញនិយមក្នុងបច្ចេកវិទ្យាដ៏ទាន់សម័យហើយនោះ realme ក៏កំពុងតែបន្តធ្វើការអភិវឌ្ឍន៍នូវប្រភេទស្មាតហ្វូនរបស់ពួកគេដើម្បីគាំទ្រដល់ជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង។ សូមពិនិត្យមើលគេហទំព័រខាងក្រោម ដើម្បីជ្រើសរើសនូវទូរស័ព្ទ realme ម៉ូឌែលណាមួយ ដែលលោកអ្នកពេញចិត្តបំផុត៖ https://www.facebook.com/realmeCambodia/