មកមើលបេះដូង និងចំណុចដ៏លេចធ្លោបំផុតរបស់ស្តេចកំពូលស្មាតហ្វូនក្នុងលោក Samsung Galaxy S20 Ultra | Galaxy S20+!

ភ្នំពេញ៖ សម័យឥឡូវ «ទូរស័ព្ទម៉ាកអីហ្នឹង? ថតរូបច្បាស់ម្លេះ! ទូរស័ព្ទម៉ាកអីហ្នឹងថតវីដេអូច្បាស់ល្អម្លេះ ហើយអាចធ្វើអ៊ីចឹងបានទៀត?» មិនបាច់ឆ្ងល់ទេចាំខ្ញុំប្រាប់ ទូរស័ព្ទដែលមានលក្ខណៈពិសេសបែបនេះ និងកំពុងតែទទួលបានការចាប់អារម្មណ៍បំផុតក្នុងឆ្នាំនេះ គឺមានតែ Samsung Galaxy S20 Ultra និង Galaxy S20+ ប៉ុណ្ណោះ។តាមពិតទៅចាប់តាំងពីស្តេចកំពូលស្មាតហ្វូនដ៏ល្អឯកក្នុងលោកនេះ ដាក់សម្ពោធ និងមានលក់លើទីផ្សារទូទាំងពិភពលោករួចមក គឺទទួលបានការស្ងើចសរសើរ និងភ្ញាក់ផ្អើលខ្លាំងបំផុតជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន សាមសុង ក្នុងការធ្វើឱ្យអតិថិជនទាំងអស់ស្លុងចិត្ត មិនអស់ចិត្ត ហើយស្រឡាញ់ពេញចិត្តដកពុំរួច។
Samsung Galaxy S20 UltraនិងGalaxy S20+
ថ្ងៃនេះក្រុមហ៊ុននឹងធ្វើការបង្ហាញជូន នូវបេះដូងក៏ដូចជាចំណុចកំពូលដ៏ពិសេសអស្ចារ្យរបស់ Samsung Galaxy S20 Ultra និង Galaxy S20+ ខ្លះៗដែលធ្វើឱ្យស្តេចកំពូលស្មាតហ្វូនទាំងពីរនេះ គ្រងដំណែងជាស្តេចកំពូលស្មាតហ្វូនប្រចាំឆ្នាំ២០២០។សមត្ថភាព & គុណភាពកំពូល កាមេរ៉ា Galaxy S20 Ultra - កាមេរ៉ាមុខ៖ 40 MP (F2.2, AF)- កាមេរ៉ាក្រោយ៖ 108 MP (Wide, F1.8), 48 MP (Telephoto, F3.5), 12 MP (Ultra-Wide, F2.2)- មានសមត្ថភាព Zoom (Space Zoom) ដល់ទៅ ១០០ ដង។សមត្ថភាព & គុណភាពកំពូល កាមេរ៉ា Galaxy S20+- កាមេរ៉ាមុខ៖ 10 MP (F2.2, AF)- កាមេរ៉ាក្រោយ៖ 68 MP (Tele, F2.0), 12 MP (Wide, F1.8), 12 MP (Ultra-Wide, F2.2) - មានសមត្ថភាព Zoom (Space Zoom) ដល់ទៅ ៣០ ដង។ជាមួយនឹងលក្ខណៈពិសេសនៃសមត្ថភាពកាមេរ៉ាខាងលើនេះ លោកអ្នកឈប់បារម្ភថារូបអត់ស្អាត ឬមាន Noise ទៀតទៅ បើទោះបីជាស្ថិតនៅកន្លែងដែលខ្សោយពន្លឺ ឬកន្លែងងងឹតក៏ដោយ។ 
Samsung Galaxy S20 UltraនិងGalaxy S20+
8K Video Recording- ជាស្មាតហ្វូនដំបូងគេបង្អស់ដែលថត វីដេអូបានកម្រិត 8K 24fps (UHD 7680 X 4320) ដោយផ្តល់នូវគុណភាពរូបភាពជាមួយនឹងចំនួនភិចស្សែលជាង ៣៣ លាន។ ពិតជាច្បាស់ខ្លាំងណាស់!- អ្វីដែលកាន់តែពិសេសអស្ចារ្យដែលមានតែមួយគ្មានពីរនោះគឺ 8K វីដេអូអាច snap ចាប់យកឈុតណាមួយក្នុងវីដេអូដែលអ្នកពេញចិត្ត ហើយបំលែងទៅជារូបភាពក្នុងកម្រិត 33 MP បានថែមទៀតផង។ សក្តិសមនឹងគ្រងដំណែងជាស្តេចកំពូលស្មាតហ្វូន ដែលមានកំពូលកាមេរ៉ាក្នុងលោកមែន។មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) - មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់ លោកអ្នកអាចប្រើ Nano SIM Card ទាំង២ក៏បាន ឬប្រើ Nano SIM 1 + e-SIM ដោយអាចឱ្យយើងបន្ថែមមេម៉ូរីបានផងដែរ។ ដូច្នេះ មិនចាំបាច់ចំណាយពេលកាត់ SIM និងញាត់ SIM ចេញចូលច្រើនដែលនាំឱ្យខាតពេល ឬគួរឱ្យធុញទ្រាន់នោះទេ។
Samsung Galaxy S20 UltraនិងGalaxy S20+
កុំទាន់អាលសរសើរអី នៅមានចំណុចកំពូលៗ និងអស្ចារ្យជាច្រើនទៀតដែលយើងនឹងធ្វើការបង្ហាញជូន និងប្រាប់លម្អិតបន្ថែមទៀត។ ដូច្នេះអតិថិជនទាំងអស់ ដែលចង់បាននូវកំពូលបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងស្តេចកំពូលស្មាតហ្វូនប្រចាំឆ្នាំ២០២០ នេះអាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 1800-203232៕ 
Samsung Galaxy S20 UltraនិងGalaxy S20+
Samsung Galaxy S20 UltraនិងGalaxy S20+