ពលករចំណាកស្រុកម្នាក់ បាត់ការចងចាំអស់រយៈពេល៣០ឆ្នាំ ទីបំផុតចងចាំស្រុកកំណើតរបស់ខ្លួនវិញ បន្ទាប់ពីឃើញព័ត៌មានរាយការណ៍អំពីវីរុសកូវីដ-១៩នៅស្រុករបស់ខ្លួន

ចិន៖ ពលករចំណាកស្រុកម្នាក់ មានឈ្មោះថា Zhu Jiaming វ័យ៥៧ឆ្នាំ បានបាត់បង់ការចងចាំអស់រយៈ​ពេល៣០ឆ្នាំមកហើយ ហើយទីបំផុតក៏ចងចាំនូវស្រុកកំណើតរបស់ខ្លួនឡើងវិញ បន្ទាប់ពីឃើញព័ត៌មានរាយការណ៍ពីវីរុសកូវីដ-១៩នៅស្រុករបស់ខ្លួន។កាលពី៣០ឆ្នាំមុនកន្លងទៅនេះ លោក Zhu បានចាកចេញពីស្រុកកំណើត ដើម្បីទៅរកការងារធ្វើជាកម្មករសំណង់ នៅឯខេត្តហ្វូជាន ដែលមានចម្ងាយ១,៣០០គីឡូម៉ែត្រពីស្រុកកំណើតរបស់គាត់នៃខេត្តគួយចូវ។ ក្រោយមកទៀត នៅក្នុងឆ្នាំដដែល គាត់ក៏ជួបគ្រោះថ្នាក់ខណៈពេលកំពុងធ្វើការ ដែលធ្វើឲ្យប៉ះពាល់ខួរក្បាលយ៉ាងធ្ងន់ធ្ងរឈានដល់បាត់បង់ការចងចាំ។ បន្ថែមពីនេះទៀត គាត់បានជ្រុះបាត់អត្តសញ្ញាណប័ណ្ណ និងក្លាយខ្លួនទៅជាជនអនាថាគ្មានផ្ទះសម្បែងតែម្ដង។ លុះមកដល់ក្នុងឆ្នាំ២០១៥ មិត្តរួមការងារជាមួយគាត់ពីមុន ដែលមាននាមត្រកូលថា Lei បានជួបគាត់ និងនាំគាត់ទៅរស់នៅជាមួយក្នុងខេត្តហ្សេជាំង។ ហើយកាលពីថ្មីៗកន្លងទៅនេះ គាត់ក៏ចាប់ផ្ដើមមានការចងចាំឡើងវិញ បន្ទាប់ពីឃើញព័ត៌មានរាយការណ៍លើកញ្ចក់ទូរទស្សន៍ពីវីរុសកូវីដ-១៩ នៅស្រុករបស់ខ្លួន។ ហើយគាត់ក៏បានទាក់ទងទៅកាន់ប៉ុស្ដិ៍ប៉ូលិសដើម្បីសុំឲ្យជួយស្វែងរកគ្រួសារ។ក្រោយមក ប៉ូលិសបានចាប់ផ្ដើមធ្វើការស៊ើបអង្កេតភ្លាមៗ ហើយក៏រកឃើញ ដោយលោក Zhu បានវីដេអូខលជាមួយនឹងម្ដាយរបស់គាត់វ័យ៨៣ឆ្នាំផងដែរ។ ម្ដាយរបស់គាត់និយាយទាំងទឹកភ្នែក និងអួលដើម.កថា៖    យ៉ាងណាមិញ ឥឡូវនេះ ប៉ូលិសកំពុងត្រៀមនូវការជួបជុំមួយសម្រាប់លោក Zhu ជាមួយនឹងក្រុមគ្រួសារវិញនៅក្នុងពេលឆាប់ៗខាងមុខនេះ៕សូមទស្សនារូបភាពខាងក្រោម៖
ប៉ូលិស និងលោក Zhu
ប៉ូលិស និងលោក Zhu
ប៉ូលិស និងលោក Zhu
លោក Zhu និងម្ដាយ