​ពាក់​ម៉ាស​ការពារវីរុស ឬធូលីយូរម៉ោង អាចធ្វើឲ្យខ្វះ​អុកស៊ីសែន​ក្នុង​ខ្លួន នេះជារោគសញ្ញា!

អំឡុង​ពេល​ការពារ​ខ្លួន​ពី​វីរុស Covid-19 គ្នាយើងជាច្រើនបានពាក់​ម៉ាសការពារ និងដើម្បីពាក់​​ឲ្យ​បាន​ត្រឹម​ត្រូវ ជា​ទូទៅ គឺ​ប្រើម៉ាសប្រភេទ 3M និង M95។ យើងក៏ត្រូវចាំ​ថា ការពាក់​ម៉ាស់​ទំនងជាអាច​ការពារ​យើង​ពី Covid-19 មែន ប៉ុន្តែ​ក៏អាច​បង្ក​ផល​ប៉ះពាល់​មួយ​ចំនួន​ ពិសេស​ធ្វើឲ្យ​រាង​កាយ​ខ្វះ​អុកស៊ី​សែន ហេតុ​នេះ​ត្រូវ​ដឹង​វិធី​ការពារ​កង្វះ​អុក​ស៊ីសែន​ក្នុងឈាម​ផង។១- អ្វី​ជា​កម្រិត​អុក​ស៊ីសែន​ក្នុង​ឈាម?កម្រិត​អុកស៊ីសែន​ក្នុង​ឈាម សម្ដៅ​លើ​ចំនួន​អុកស៊ីសែន​មាន​សរុប​ក្នុង​ឈាម​យើង ហើយ​ភាគ​ច្រើន​នៃ​អុក​ស៊ីសែន​ទាំង​នោះ ត្រូវ​ដឹក​ជញ្ជូន​តាម​រយៈ​គ្រប់​ឈាម​ក្រហម ចេញ​ពី​សួត និង​នាំ​ទៅ​ចែក​ចាយ​គ្រប់​សរីរាង្គ​ក្នុង​រាង​កាយ។ នៅ​ពេល​ដែល​អុក​ស៊ី​សែនក្នុង​ឈាម​មាន​គ្រប់​គ្រាន់ ដំណើរ​ការ​មុខ​ងារ​ផ្សេងៗ​របស់​រាងកាយ​ក៏​ប្រសើរ​ដូច​គ្នា ប៉ុន្តែ​បើ​ខ្វះ​អុកស៊ីសែនរាង​កាយ​នឹង​ខ្សោយ​មុខ​ងារ​របស់​ខ្លួន បង្ក​ឲ្យ​មាន​ស្ថានភាព​សុខភាព​មួយ​ចំនួន​កើត​ឡើង។២- កត្តា​នាំ​ឲ្យ​រាង​កាយ​ខ្វះ​អុកស៊ីសែនមាន​កត្តា​សុខភាព​ជាច្រើន អាច​ធ្វើ​ឲ្យ​រាងកាយ​ខ្វះ​អុក​ស៊ីសែន រាប់​បញ្ចូល​ទាំង​ជំងឺ​ស្លេក​ស្លាំង ជំងឺ​ហឺត ជំងឺ​បេះដូង ​ជំងឺសរសៃ​ឈាម​បេះ​ដូង រួម​និង​ជំងឺ​ជាច្រើន​ទៀត។ ប៉ុន្តែ​ចាំ​ថា ទោះ​យើង​គ្មាន​ជំងឺ​ក៏​ពិត​មែន ព្រោះ​មាន​ការ​សិក្សា​មួយ​ចំនួន ទោះ​រកឃើញ​ភស្តុតាង​តិច​តួច​ក្តី តែ​ការ​ពាក់​ម៉ាស់​រយៈ​ពេល​យូរ​ក្នុង​មួយ​ថ្ងៃៗ ក៏​អាច​នាំ​ឲ្យ​មាន​បញ្ហា​ខ្វះ​អុកស៊ីសែនកើត​ឡើង ហេតុនេះ​នៅ​ពេល​យើងពាក់ម៉ាស់​ការពារ ត្រូវ​ចេះ​ប្រយ័ត្ន​ប្រយែង​ឲ្យ​បាន​ច្រើន ពិសេស​ពេល​លេច​ចេញ​រោគ​សញ្ញា​កង្វះ​អុក​ស៊ី​សែន។៣- រោគ​សញ្ញា​កង្វះ​អុកស៊ីហ្សែន​ក្នុង​រាង​កាយរោគ​សញ្ញា​បញ្ជាក់​ថា រាងកាយ​យើង​ខ្វះ​អុកស៊ីសែន មាន​ដូច​ជា៖
– ដក​ដង្ហើម​បាន​ខ្លីៗ
– ឈឺក្បាល
– សម្រាក​មិន​ស្រួល
– វិលមុខ
– ដកដង្ហើមលឿន
– ឈឺ​ទ្រូង
– អារម្មណ៍​ច្របូកច្របល់
– សម្ពាធ​ឈាម​ខ្ពស់
– មានបញ្ហា​គំហើញ
– មួរម៉ៅ
– ចង្វាក់​បេះដូង​លោត​លឿន។៤- ពេលណា​គួរ​ទៅ​ជួប​ពេទ្យប្រញាប់​ទៅ​ជួប​ពេទ្យ​ភ្លាម បើ​មាន​អាការៈ​ដូច​ខាង​ក្រោម៖
– ដកដង្ហើម​បាន​ខ្លីៗ និង​កាន់តែ​ធ្ងន់​ធ្ងរ​ទៅៗ
– ពេល​សម្រាក​ដក​ដង្ហើម​បាន​ខ្លី
– គេង​សុខៗ​ស្រាប់​តែ​ភ្ញាក់​ដោយ​សារ​ដង្ហើម​ខ្លី។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet