សកលវិទ្យាល័យចិន រៀបចំតុអាហារដ្ឋានរាប់រយតុ នៅបរិវេណខាងក្រៅ ដើម្បីការពារពីការរាលដាលនៃវីរុសកូវីដ-១៩ (មានវីដេអូ)

ចិន៖ សកលវិទ្យាល័យ Henan University of Technology ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Zhengzhou បានរៀបចំតុអាហារដ្ឋានចំនួន៣០០តុ នៅបរិវេណខាងក្រៅ ដើម្បីជាការស្វាគមន៍និស្សិតត្រលប់មកសិក្សាវិញ បន្ទាប់ពីផ្អាកមួយរយៈ។ប្រធាននាយកដ្ឋានផ្គត់ផ្គង់ និងសេវាកម្មរបស់សកលវិទ្យាល័យដែលមាននាមត្រកូលថា Zhang បានឲ្យដឹងថា តុអាហារដ្ឋានទាំងអស់នេះ អាចបម្រើនិស្សិតឲ្យអង្គុយទទួលទានអាហារក្នុងពេលតែមួយ បានចំនួន១,២០០នាក់។ ហើយគំនិតនេះដែរ ត្រូវបានធ្វើឡើង បន្ទាប់ពីមន្ត្រីមូលដ្ឋាន បានចេញគោលការណ៍ណែនាំថ្មីស្ដីពីការទទួលទានអាហារ ដើម្បីការពារពីការរីករាលដាលនៃវីរុសកូវីដ-១៩។ ហើយការទទួលទានអាហារនៅខាងក្រៅនេះ គឺនៅពេលដែលអាកាសធាតុល្អតែប៉ុណ្ណោះ។ តែយ៉ាងណាមិញ ក្នុងចំណោមនិស្សិតចំនួន៣មុឺននាក់ក្នុងសកលវិទ្យាល័យ ភាគច្រើន តែងតែកុម៉្មងអាហារពីខាងក្រៅ និងយកម្ហូបអាហារទៅទទួលនៅបន្ទប់ស្នាក់របស់ខ្លួនផ្ទាល់។គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះ តាមបណ្ដាភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួននៅក្នុងប្រទេសចិន បានដាក់គោលការណ៍ «មនុស្សម្នាក់ក្នុងមួយតុ» ដើម្បីការពារពីការរីករាលដាលនៃវីរុសកូវីដ-១៩ បន្ទាប់ពីប្រជាពលរដ្ឋបានចាប់ផ្តើមចាកចេញពីផ្ទះ ហើយវិលត្រឡប់ទៅធ្វើការវិញជាធម្មតា៕សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
ទិដ្ឋភាពក្នុងសកលវិទ្យាល័យ
ទិដ្ឋភាពក្នុងសកលវិទ្យាល័យ
ទិដ្ឋភាពក្នុងសកលវិទ្យាល័យ
ទិដ្ឋភាពក្នុងសកលវិទ្យាល័យ