ហាមមនុស្សសោះ មានហាមសត្វឯណា! អេស៉្បាញហាមប្រជាជនមិនឲ្យចេញពីផ្ទះ ខណៈវីរុសកូវីដ-១៩កំពុងរាតត្បាត ស្រាប់តែបុរសម្នាក់ ស្លៀកពាក់ជាដាយណូស័រលួចចេញពីផ្ទះ (មានវីដេអូ)

អេស៉្បាញ៖ ប្រិយមិត្តអ្នកអានប្រាកដជាជ្រាបហើយថា ខណៈវីរុសកូវីដ-១៩កំពុងរាតត្បាត ប្រជាជននៅតាមបណ្ដាប្រទេសនាៗ បាននាំគ្នាសំងំនៅក្នុងផ្ទះមិនហ៊ានចេញទៅណា ដោយបានទិញអីវ៉ាន់សម្រាប់ស្ដុកទុកនៅផ្ទះ។ បើងាកទៅកាន់ប្រទេសអេស៉្បាញវិញ បានហាមឃាត់ប្រជាជនរបស់ខ្លួនមិនឲ្យចេញពីផ្ទះ លុះត្រាតែចាំបាច់ចេញទៅធ្វើការ ទិញម្ហូប ឬទៅឪសថស្ថានជាដើម។ កាលពីថ្មីៗកន្លងទៅនេះ បុរសម្នាក់ (មិនស្គាល់អត្តសញ្ញាណ) នៅឯទីក្រុង Murcia នៃប្រទេសអេស៉្បាញ បានស្លៀកពាក់ជាដាយណូស័រចេញពីផ្ទះ យកសំរាមបោះចោល។ ហើយបន្ទាប់មក ក៏ត្រូវបានប៉ូលិសប្រទះឃើញ និងព្រមាន រួចបញ្ជាឲ្យត្រលប់ទៅផ្ទះវិញជាដាច់ខាត។យោងតាមប្រភពសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ក្រោយពីទទួលបានការព្រមានពីប៉ូលិសរួចមក បុរសនោះ បានសុំការអនុញ្ញាតទៅហាងទំនិញ តែប៉ូលិសមិនព្រម និងគំរាមចាប់ខ្លួន ប្រសិនបើមិនស្ដាប់តាមបញ្ជា។ចំពោះវីដេអូដែលបង្ហាញពីសកម្មភាពខាងលើ ត្រូវបានយកទៅបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ទន្ទឹមនឹងនេះដែរ ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានបញ្ចេញមតិ ដោយលើកឡើងថា៖    សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
ទិដ្ឋភាពថ្ងៃនោះ
ទិដ្ឋភាពថ្ងៃនោះ
ទិដ្ឋភាពថ្ងៃនោះ