ប្លែកណាស់! ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញ ផូស៊ីលត្រីមួយប្រភេទ ដែលមានដៃ និងធ្លាប់មានជីវិត​ តាំងពីរាប់លានឆ្នាំមុន

អាមេរិក៖ ក្រុមអ្នកស្រាវជ្រាវបានរកឃើញផូស៊ីលរបស់ត្រីមួយ ដែលមានម្រាមដៃ នៅផ្នែកខាងចុងព្រុយរបស់វា ហើយធ្លាប់បានរស់នៅ ៣៨០ លានឆ្នាំមុន នេះបើយោងតាមការស្រាវជ្រាវថ្មី។ ពួកគាត់ជឿថា វាបានផ្សារភ្ជាប់គម្លាតវិវត្ដ រវាងសត្វមានឆ្អឹងខ្នងក្នុងសមុទ្រនិងលើដី ហើយវាជាឧទាហរណ៍មួយ ក្នុងចំណោមគំរូចាស់បំផុត នៃលំនាំគ្រោងឆ្អឹងដែលស្រដៀងនឹងដៃ។
រូបគំនូរតំណាងសត្វមានជើងបួនរាងដូចត្រី
ប្រហែលជា ៣៧៤ លានឆ្នាំមុន ជីវិតនៅលើផែនដីចាប់ផ្ដើមផ្លាស់ប្ដូរចេញពីមហាសមុទ្រ ដើម្បីដើរលើដី។ កត្ដានេះបានវិវត្ដក្លាយទៅជាសត្វមានឆ្អឹងខ្នង ដែលមានជើងបួន រួមបញ្ចូលទាំងដាយណូស័រ សត្វដើរលើដី និងទីបំផុតមនុស្ស។ អ្នកវិទ្យាសាស្ដ្រចាត់ទុកថា នេះជាការវិវត្ដចេញទឹកទៅលើដី ហើយសត្វដែលទទួលបានដៃនិងជើងគឺជាព្រឹត្ដិការណ៍ដ៏សំខាន់បំផុតមួយ នៅក្នុងប្រវត្ដិនៃជីវិតនៅលើផែនដី។ ប៉ុន្ដែកំណត់ត្រាផូស៊ីលអំពីជំហាននៃការវិវត្ដ រវាងជីវិតសត្វសមុទ្រនិងជីវិតសត្វនៅលើគោក គឺនៅរាយប៉ាយ។
ការវិវត្ដនៃជីវិតសត្វ ចេញពីមហាសមុទ្រទៅលើគោក
ក្រុមអ្នកស្រាវជ្រាវបានផ្ដោតលើការខិតខំប្រឹងប្រែងរបស់ពួកគេ ទៅលើសត្វមានជើងបួនរាងដូចត្រី​ ដែលត្រូវបានគេហៅថា elpistostegalians ដែលធ្លាប់រស់នៅចន្លោះ ៣៥៨ ទៅ ៣៩៣ លានឆ្នាំមុន។ រហូតមកដល់ពេលនេះ ក្រុមអ្នកវិទ្យាសាស្ដ្រមិនដែលបានរកឃើញគ្រោងឆ្អឹងពេញលេញ ប៉ុន្ដែទើបតែរកឃើញផូស៊ីពេញលេញមួយរបស់ elpistostegalian ដែលជាផូស៊ីលមានប្រវែង ១៥២ សង់ទីម៉ែត្រ។ ការស្កេនគ្រោងឆ្អឹងបានបង្ហាញថា យ៉ាងហោចណាស់មានឆ្អឹងម្រាមចំនួនពីរ ដែលមានរាងដូចម្រាមដៃ។ ពួកគេបានរកឃើញដៃ​ កែងដៃ កំភួនដៃ និងកដៃដែលនៅជាប់នឹងខ្ទង់ម្រាមដៃ។ ការស្រាវជ្រាវមួយនេះត្រូវបានចេញផ្សាយនៅលើទនិ្ននុប្បវត្តិមានឈ្មោះថា Nature៕