អុញ! វីរុសកូវីដ-១៩កំពុងរាតត្បាតក្នុងប្រទេស បែរជាបុរសម្នាក់នេះ ឌុបស្រីម្ដង៥នាក់ ដោយមិនពាក់ម៉ាស់យ៉ាងរំភើយ (មានវីដេអូ)

  • ព្រហស្បតិ៍ ១៩ មីនា, ២០២០ ១០:២៣
ចិន៖ កាលពីថ្ងៃចន្ទ ទី១៦ ខែមីនាកន្លងទៅនេះ បុរសម្នាក់ដែលមាននាមត្រកូលថា Luo បានជិះម៉ូតូឌុបមនុស្សស្រីចំនួន៥នាក់ នៅលើដងផ្លូវ ក្នុងទីក្រុង Dongguan។យោងតាមវីដេអូឃ្លីបខ្លីមួយដែលថតឡើងដោយអ្នកដំណើរម្នាក់ បង្ហាញឲ្យឃើញថា លោក Luo បានជិះម៉ូតូ ឌុបមនុស្សស្រីចំនួន៥នាក់ ដោយមនុស្សស្រីបីនាក់អង្គុយពីក្រោយគាត់ ហើយម្នាក់អង្គុយពីមុខគាត់ និងម្នាក់ទៀតឈរតោងពីមុខម៉ូតូ។ លោក Luo រួមទាំងមនុស្សស្រី៥នាក់ មិនបានពាក់មួកសុវត្ថិភាព ហើយគាត់ក៏មិនបានពាក់ម៉ាស់ការពារវីរុសកូវីដ-១៩ដែរ។ ចំណែកឯមនុស្សស្រីទាំងនាក់វិញ បានពាក់ម៉ាស់ដែរ ប៉ុន្ដែពាក់មិនគ្របច្រមុះឲ្យបានត្រឹមត្រូវឡើយ។ជុំវិញវីដេអូខាងលើត្រូវបានយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ហើយប៉ូលិសក៏បានកំណត់អត្តសញ្ញាណ នឹងចាប់ខ្លួនលោក Luo និងមនុស្សស្រីទាំង៥នាក់នៅពេលយប់ថ្ងៃដដែល។លោក Luo បានសារភាពប្រាប់ប៉ូលិសថា ដំបូងឡើយ​ គាត់នៅហាងស្រាមួយកន្លែង ហើយមនុស្សស្រីទាំង៥នាក់នោះ បានសុំជិះម៉ូតូជាមួយ។ បន្ទាប់មក ក៏ឡើងជិះពេញម៉ូតូតែម្ដងទៅ ហើយគាត់មិនអាចបដិសេធបានឡើយ។យ៉ាងណាមិញ ពេលនេះ ពួកគេទាំង៦នាក់កំពុងស្ថិតនៅក្រោមការឃុំខ្លួននៅឡើយ។ ចំណែកលោក Luo វិញត្រូវប្រឈមនឹងទោសពីបទ បើកបរដោយគ្មានអាជ្ញាប័ណ្ណ ដឹកមនុស្សលើសចំនួន និងមិនពាក់មួកសុវត្ថិភាព៕សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
លោក Luo និងមនុស្សស្រីទាំង៥នាក់
មនុស្សស្រីទាំង៥ នៅប៉ុស្ដិ៍ប៉ូលិស
លោក Luo នៅប៉ុស្ដិ៍ប៉ូលិស