មនុស្សជាង ៣៥០០ នាក់បានប្រមូលផ្ដុំគ្នា ដើម្បីបំបែកឯតទគ្គកម្មពិភពលោកតែងខ្លួនជាគំនូរជីវចល ចំពេលវីរុស Covid-19 កំពុងរាលដាល (មានវីដេអូ)

  • ព្រហស្បតិ៍ ១៩ មីនា, ២០២០ ១៦:៥៥
បារាំង៖ មនុស្សប្រមាណ ៣៥០០ នាក់បានធ្វើការជួបជុំគ្នានៅក្នុងទីប្រជុំជនតូចមួយនៃប្រទេសបារាំង ដោយពួកគេបានស្លៀកពាក់ និងតែងខ្លួនដូចជាគំនូរជីវចល Smurf ដើម្បីបំបែកឯតទគ្គកម្មពិភពលោក ដែលពិធីនេះបានធ្វើឡើងចំពេលវីរុស Covid-19 កំពុងរាលដាល។ អ្នកដែលចូលរួមទាំងអស់ បានធ្វើការលាបមុខ និងពាក់អាវពណ៌ខៀវ រួមនឹងមួកពណ៌ស ឬក្រហម ដែលមានសភាពដូចគំនូរជីវចលអីចឹង។ ហើយការប្រមូលផ្ដុំគ្នាយ៉ាងច្រើនកុះករនេះ បានធ្វើឡើងនៅថ្ងៃទី ១៤ ខែ មីនា សប្ដាហ៍មុន នៅឯបរិវេណមួយក្នុងសង្កាត់ Landerneau
ការជួបជុំគ្នា ដើម្បីបំបែកឯតទគ្គកម្មពិភពលោក
ព្រឹត្ដិការណ៍ដ៏ធំនេះ ក៏មានការគាំទ្រ និងការពារពីសំណាក់អភិបាលក្រុងនៅទីនោះផងដែរ។ ទន្ទឹមគ្នានេះ លោកបាននិយាយថា៖ យ៉ាងណាមិញ បើទោះជាមានការណែនាំឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងចៀសវាងការជួបជុំគ្នា​តាមដែលអាចធ្វើទៅបានក៏ដោយ តែអ្នកចូលរួមក្នុងព្រឹត្ដិការណ៍នេះមិនបានចុះញ៉មនឹងការគំរាមកំហែងពីរីរុសនោះទេ។ ក្នុងនោះដែរ អ្នកចូលរួមម្នាក់បាននិយាយថា៖
ការជួបជុំគ្នា ដើម្បីបំបែកឯទគ្គកម្មពិភពលោក
គួរឲ្យដឹងដែរថា ព្រឹត្ដិការណ៍ដ៏ធំនេះ បានធ្វើឡើងមុនមួយថ្ងៃ ពេលដែលប្រទេសបារាំងបានហាមឃាត់មិនឲ្យមានការប្រមូលផ្ដុំមនុស្សច្រើនជាង ១០០០ នាក់ឡើងទៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសឆ្លងថ្មី៕សូមទស្សនាវីដេអូខាងក្រោម៖
ការជួបជុំគ្នា ដើម្បីបំបែកឯតទគ្គកម្មពិភពលោក