ផ្លែប៉េងប៉ោះ ផ្ដល់ប្រយោជន៍ច្រើន​ដល់ស្បែក បេះដូង និងភ្នែក!

គ្នា​យើង​ដឹង​ច្បាស់ហើយថា​ផ្លែ​ប៉េងប៉ោះ​អាច​​យក​ទៅ​ធ្វើ​ម្ហូប​ផ្សេងៗ ឬ​ញ៉ាំ​ស្រស់ក៏បាន​ ហើយ​ផ្លែ​ប៉េងប៉ោះក៏ចាត់ចូលថា​ជា​ផ្លែឈើ​មិន​មែន​បន្លែ​។ ផ្លែឈើ​នេះ​ជា​ប្រភព​នៃសារធាតុ​ចិញ្ចឹម​ជាច្រើន​ដែល​​ជួយ​ដល់​សុខភាពមនុស្ស​យើង​។សារធាតុ​ចិញ្ចឹមផ្លែ​ប៉េងប៉ោះ​ផ្ទុក​ជាតិ​ទឹក​ប្រហែល ៩៥% និង​៥%​ទៀត​ភាគច្រើន​សុទ្ធ​តែ​ជា​កាឡូរី និង​ជាតិសរសៃ។
ផ្លែ​ប៉េងប៉ោះ​ស្រស់​ ១០០ក្រាម​មាន​សារធាតុចិញ្ចឹម៖
- កាឡូរី៖ ១៨​កាឡូរី
- ទឹក៖ ៩៥%
- ប្រូតេអ៊ីន៖ ០,៩ក្រាម
- កាបូអ៊ីដ្រាត៖ ៣,៩ក្រាម
- ស្ករ៖ ២,៦ក្រាម
- ជាតិសរសៃ៖ ១,២ក្រាម
- ជាតិខ្លាញ់៖ ០,២ក្រាម។ក្រៅ​ពី​នេះ​ផ្លែ​ប៉េងប៉ោះ​ក៏​ជា​ប្រភព​នៃ​ពពួក​វីតាមីន ​រ៉ែ​ និង​សមាសធាតុ​ផ្សេងៗ​ដូចជា វីតាមីនC ប៉ូតាស្យូម កាល់ស្យូម ផូស្វ័រ ជាតិlycopene ជាតិcholine អាស៊ីត​ហ្វូលិក ជាតិbeta-carotene និង​ជាតិ lutein។អត្ថប្រយោជន៍​សម្រាប់​សុខភាពសុខភាព​បេះដូងជាតិ​សរសៃ​ ប៉ូតាស្យូម វីតាមីន C និង​ជាតិ Cholineនៅ​ក្នុង​ផ្លែ​ប៉េងប៉ោះ​សុទ្ធតែ​អាច​ជួយ​ទ្រទ្រង់​សុខភាព​បេះដូង។ ការ​បង្កើន​ការ​ញ៉ាំ​ប៉ូតាស្យូម និង​កាត់​បន្ថយ​ការ​ញ៉ាំ​សូដ្យូម​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង។ផ្លែ​ប៉េងប៉ោះ​ក៏​មាន​ផ្ទុក​អាស៊ីត Folate ​ជួយ​រក្សា​លំនឹង​កម្រិត homocysteine ដែល​ជា​អាស៊ីត​អាមីណូ​បាន​ពី​ការ​បំបែក​ប្រូតេអ៊ីន។ Homocysteine ត្រូវ​​គេ​ជឿ​ថា​អាច​បង្កើន​ហានិភ័យ​គាំង​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ការ​គ្រប់គ្រង​កម្រិត​ homocysteine ដោយ​អាស៊ីត folate អាច​កាត់​បន្ថយ​កត្តា​មួយ​នៃ​កត្តា​បង្ក​ជំងឺ​បេះដូង។ការ​ញ៉ាំ​ប៉ូតាស្យូម​ច្រើន​មិន​ត្រឹម​តែ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​ នៅ​អាច​ជួយ​ការពារ​ការ​ចុះ​ខ្សោយ​នៃ​សាច់ដុំ រក្សា​កម្រិត​ជាតិ​រ៉ែ​ក្នុង​ឆ្អឹង និង​កាត់បន្ថយ​ការ​បង្ក​គ្រួស​ក្នុង​តម្រងនោម។សុខភាព​ភ្នែកផ្លែ​ប៉េងប៉ោះ​សម្បូរ​ដោយ​ជាតិ lycopene lutein និងbeta-carotene​ ដែល​សុទ្ធ​តែ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​អាច​ការពារ​ភ្នែក​ពី​ការ​ខូចខាត​ដោយ​ពន្លឺ ភ្នែក​ឡើង​បាយ និងជំងឺ age-related macular degeneration (AMD).។​ការសិក្សា​ពី​ជំងឺ​ភ្នែក​បាន​រកឃើញ​ថា​អ្នក​​ញ៉ាំ​អាហារ​មាន​ជាតិ lutein និង​zeaxanthin ដែល​មាន​ក្នុង​ផ្លែ​ប៉េងប៉ោះ អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺកម្សោយគំហើញដែលហៅថា neovascular AMD ៣៥%។សុខភាព​ស្បែកខូឡាជេន ជា​សារធាតុ​សំខាន់​សម្រាប់​ស្បែក សក់ និង​ក្រចក។ ការ​ផលិត​ខូឡាជេន​នេះ​ត្រូវ​ការ​វីតាមីន C។ កង្វះ​វីតាមីន C​អាច​បណ្ដាលឲ្យ​មាន​អាការៈ​ផ្សេងៗទាក់ទងនឹង​កង្វះវីតាមីន C។ វីតាមីន C គឺ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ប្រសិន​ជា​ញ៉ាំ​វីតាមីន​នេះ​មិន​គ្រប់គ្រាន់​អាច​បង្កើត​ការ​ខូចខាត​ដោយ​កម្ដៅ​ថ្ងៃ ជាតិពុល និង​ផ្សែង។ ទាំងនេះ​អាច​បង្ក​ទៅ​ជា​ស្នាម​ជ្រួញ ស្បែក​ជ្រីវ​ជ្រួញ និង​ផល​ប៉ះពាល់​ផ្សេងៗ​។ការ​ទល់​លាមកការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ទឹក និង​ជាតិ​សរសៃ ដូចជា​ផ្លែ​ប៉េងប៉ោះ​អាច​ជួយ​បំពេញ​ជាតិទឹក និង​ជួយ​សម្រួល​ដល់​ការ​បន្ទោរ​បង់។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet