តិចច្រឡំថាជាប្រចៀវ! ឆ្មាមួយក្បាល មានទម្រង់ក្បាល និងចង្កូមមុតស្រួចដូចសត្វប្រចៀវអីចឹង

អុីស្រាអែល៖ ឆ្មាមួយក្បាលឈ្មោះថា Lucy ជាប្រភេទពូជ Sphynx មានស្បែកខ្មៅងងឹតគ្មានរោម បូករួមនឹងទម្រង់ក្បាល និងចង្កូមយ៉ាងមុតស្រួចដូចសត្វប្រចៀវ។ ដោយសារតែលក្ខណៈ​ពិសេសរបស់វាបែបនេះ បានធ្វើឲ្យវាល្បីល្បាញ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។យោងតាមសម្ដីរបស់អ្នកស្រី Zilla Bergamini វ័យ៤៤ឆ្នាំ ជាម្ចាស់បានឲ្យដឹងថា ឆ្មាមួយក្បាលនេះ មានជំងឺម៉្យាងហៅថា Hydrocephalus ឬទឹកដក់ក្នុងខួរក្បាល តាំងពីកើតមកដំបូងម៉្លេះ។ ហើយនេះជាហេតុបណ្ដាលឲ្យវាមានសម្ពាធកាលពីនៅតូច និងទម្រង់ក្បាលចម្លែក។ សព្វថ្ងៃនេះ ជីវិតរបស់វាមានសភាពធម្មតា និងមិនមានបញ្ហាសុខភាពអ្វីទៀតឡើយ។យ៉ាងណាមិញ​ ឆ្មាមួយក្បាលខាងលើនេះ ទទួលបាន Follower នៅលើបណ្ដាញសង្គមអុីនស្ដាក្រាមរហូតដល់ទៅ ២២,២០០នាក់ឯណោះ៕សូមទស្សនារូបភាពខាងក្រោម៖
ឆ្មា Lucy និងម្ចាស់របស់វា
ឆ្មា Lucy
ឆ្មា Lucy
ឆ្មា Lucy
ឆ្មា Lucy
ឆ្មា Lucy
ឆ្មា Lucy
ឆ្មា Lucy