ព្រះវិហារនៅប្រទេសអង់គ្លេស អនុញ្ញាតមនុស្សចំនួន៥នាក់ប៉ុណ្ណោះចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ ខណៈវីរុសកូវីដ-១៩កំពុងរាតត្បាត

អង់គ្លេស៖ ព្រះវិហារនៅប្រទេសអង់គ្លេស (CoE) បានចេញនូវគោលការណ៍ណែនាំថ្មី ដោយមិនអនុញ្ញាតឲ្យមនុស្សលើសពី៥នាក់ឡើយ ចូលរួមពិធីអាពាហ៍ពិពាហ៍ ខណៈវីរុសកូវីដ-១៩កំពុងរាតត្បាតឥតឈប់ឈរ។មនុស្សទាំង៥នាក់ដែលអនុញ្ញាតឲ្យចូលរួមក្នុងពិធី រួមមាន កូនកំលោះ កូនក្រមុំ លោកអាចារ្យនិងសាក្សីចំនួន២នាក់ទៀតប៉ុណ្ណោះ។លោកបណ្ឌិត David Walker បានមានប្រសាសន៍ថា ជាធម្មតា ខាងគ្រួសាររបស់កូនកំលោះកូនក្រមុំ តែងតែចំណាយពេលជាច្រើនខែ ឬអាចដល់ជាងមួយឆ្នាំសម្រាប់រៀបចំគម្រោងនៃពិធីអាពាហ៍ពិពាហ៍។ ឥឡូវនេះ ពិធីអាចដំណើរការបានជាធម្មតា ប៉ុន្ដែមានចំនួនកំណត់នៃអ្នកចូលរួម។ ទន្ទឹមនឹងនេះ អ្នកប្រហែលជាមិនពេញចិត្ត ដូច្នេះអ្នកអាចសម្រេចចិត្តថា គួរតែលុបចោលពិធី ឬព្យារពេលប៉ុណ្ណោះ។ បើទោះបីជាការសម្រេចចិត្តយ៉ាងណាក៏ដោយ ក៏សេចក្ដីស្រលាញ់និងពររបស់ព្រះនឹងនៅជុំវិញខ្លួនយើង។យ៉ាងណាមិញ កំឡុងពេលប្រារព្ធពិធី អ្នកដែលបានចូលរួមត្រូវនៅឲ្យឆ្ងាយពីកូនកំលោះកូនក្រមុំតាមដែលអាចធ្វើទៅបាន។ ហើយចំពោះពិធីបំពាក់ចិញ្ចៀន ដែលជាផ្នែកមួយនៃការអធិស្ឋាន ឬពរជ័យ គឺមិនត្រូវបានទាមទារឡើយ៕សូមទស្សនារូបភាពខាងក្រោម៖
លោកបណ្ឌិតDavid Walker