កូនភ្លោះមួយគូ យកមិត្តប្រុសម្នាក់រួមគ្នា និងចំណាយលុយរាប់សែនដុល្លារទៅកែសម្ផស្សឲ្យកាន់តែដូចគ្នាថែមទៀត

អូស្ត្រាលី៖ នារីកូនភ្លោះមួយគូ មានឈ្មោះថា Anna និង Lucy DeCinque វ័យ៣៤ឆ្នាំ មកពីទីក្រុង Perth ត្រូវបានគេដាក់រហស្សនាមឲ្យថា កូនភ្លោះដែលមានមុខមាត់ដូចគ្នាបំផុតលើពិភពលោក។នារីកូនភ្លោះមួយគូនេះ បានឲ្យដឹងដែរថា ពួកនាងទាំងពីរ មានមិត្តប្រុសម្នាក់រួមគ្នា ដែលមានឈ្មោះថា Ben វ័យ៣៩ឆ្នាំ។ នៅពេលយប់ ពួកនាង និងមិត្តប្រុស បានគេងលើគ្រែតែមួយរួមគ្នាទៀតផង។ ហើយជារៀងរាល់ថ្ងៃ ពួកនាងបរិភោគអាហារតែមួយពេលប៉ុណ្ណោះ និងហាត់ប្រាណជាប្រចាំ។ បើទោះបីជាមានអារម្មណ៍ល្ហិតល្ហៃជាញឹកញាប់យ៉ាងណាក៏ដោយ ក៏ពួកនាងនៅតែហាត់ប្រាណដែរ ពោលគឺញៀននឹងការហាត់ប្រាណតែម្ដង។ ប្រសិនបើមិនហាត់ប្រាណ ពួកនាងនឹងមានអារម្មណ៍តានតឹង និងស្មុគស្មាញជាដើម។នារីកូនភ្លោះមួយគូនេះ បានចំណាយប្រាក់ប្រមាណ២៥០,០០០ដុល្លារអាមេរិកទៅលើការវះកាត់កែសម្ផស្សឲ្យកាន់តែដូចគ្នាផងដែរ។ ហើយរាល់ពេលចូលបន្ទប់ទឹក ងូតទឹក ផឹកទឹក បរិភោគអាហារ និងធ្វើអ្វីផ្សេងៗទៀត គឺពួកនាងត្រូវធ្វើជាមួយគ្នាជានិច្ច ដោយមិនដែលឃ្លាតឆ្ងាយពីគ្នាឡើយ។ មកទល់ពេលនេះដែរ ពួកនាងកំពុងរៀបគម្រោងនឹងមានផ្ទៃពោះក្នុងពេលតែមួយ ហើយពួកនាងក៏សង្ឃឹមថា មិត្តប្រុសនឹងអាចសម្រេចគម្រោងនេះបាន។ យ៉ាងណាមិញ កូនភ្លោះមួយគូខាងលើនេះ ក៏បានផ្ដាំផ្ញើទៅកាន់អ្នកគាំទ្រនៅលើបណ្ដាញសង្គមផងដែរថា មិនគួរយកតម្រាប់នៃការហាត់ប្រាណ ឬការបរិភោគតាមពួកនាងឡើយ៕សូមទស្សនារូបភាពខាងក្រោម៖
នារីកូនភ្លោះ និងមិត្តប្រុស
នារីកូនភ្លោះ និងមិត្តប្រុស
នារីកូនភ្លោះ និងមិត្តប្រុស
នារីកូនភ្លោះ និងមិត្តប្រុស
នារីកូនភ្លោះ និងមិត្តប្រុស
នារីកូនភ្លោះ និងមិត្តប្រុស
នារីកូនភ្លោះមួយគូ
នារីកូនភ្លោះមួយគូ
នារីកូនភ្លោះមួយគូ
នារីកូនភ្លោះមួយគូ
នារីកូនភ្លោះមួយគូ
នារីកូនភ្លោះមួយគូ