ខណៈវីរុសកូវីដ-១៩កំពុងរាតត្បាត គេផ្អើលទិញស្បៀងស្ដុកទុក ស្រាប់តែពលរដ្ឋអាមេរិកផ្អើលទៅទិញកាំភ្លើង ដោយសារហេតុផលទាំងនេះ…

  • អាទិត្យ ២២ មីនា, ២០២០ ១៣:១៦
អាមេរិក៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ខណៈវីរុសកូវីដ-១៩កំពុងរាតត្បាត ប្រជាជននៅតាមបណ្ដាប្រទេសនាៗ បាននាំគ្នាសម្រុកទៅទិញស្បៀងសម្រាប់ស្ដុកទុកនៅផ្ទះ។ បើងាកទៅកាន់សហរដ្ឋអាមេរិកឯណោះវិញ ក៏មានការសម្រុកទៅទិញស្បៀងស្ដុកទុកផងដែរ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះ គឺពួកគេបាននាំគ្នាផ្អើលទៅទិញកាំភ្លើង។កាលពីថ្មីៗនេះ ពលរដ្ឋអាមេរិកជាច្រើន ត្រូវបានគេឃើញ នាំគ្នាឈរតម្រង់ជួររង់ចាំទិញកាំភ្លើង នៅតំបន់ហាងលក់កាំភ្លើងបរបាញ់សត្វ ក្នុងរដ្ឋកាលីហ្វ័រញ៉ា, ទីក្រុងញូយ៉ក និង រដ្ឋវ៉ាស៊ីនតោន។យោងតាមសម្ដីរបស់អ្នកទិញ បានឲ្យដឹងថា ជុំវិញនៃការផ្អើលទិញកាំភ្លើងនេះ គឺទុកសម្រាប់ការពារក្រុមគ្រួសារ និងស្បៀងអាហារក្នុងផ្ទះ ចៀសវាងមានករណីក្រុមចោរចូលប្លន់ស្បៀងកើតឡើង។ ហើយមានអ្នកខ្លះទៀត បារម្ភថា អំណាចបន្ទាន់របស់រដ្ឋាភិបាលអាចរឹតត្បិតសិទ្ធរបស់ពួកគេក្នុងការទិញកាំភ្លើង ខណៈជនជាតិអាមេរិកកាត់អាស៊ីមួយចំនួន បានទិញអាវុធដើម្បីការពារខ្លួនពីការវាយប្រហារប្រកាន់ពូជសាសន៍ ដោយសារតែវីរុសកូវីដ-១៩នេះសូមទស្សនារូបភាពខាងក្រោម៖
ទិដ្ឋភាពនៅហាងលក់កាំភ្លើងមួយកន្លែងក្នុងរដ្ឋកាលីហ្វ័រញ៉ា
ទិដ្ឋភាពនៅហាងលក់កាំភ្លើង
ទិដ្ឋភាពនៅហាងលក់កាំភ្លើង
ទិដ្ឋភាពនៅហាងលក់កាំភ្លើង
ទិដ្ឋភាពនៅហាងលក់កាំភ្លើង
ទិដ្ឋភាពនៅហាងលក់កាំភ្លើង
ទិដ្ឋភាពនៅហាងលក់កាំភ្លើង
ទិដ្ឋភាពនៅហាងលក់កាំភ្លើង
ទិដ្ឋភាពនៅហាងលក់កាំភ្លើង
ទិដ្ឋភាពនៅហាងលក់កាំភ្លើង