ពលរដ្ឋអូស្ត្រាលី ស្លន់ស្លោរ សម្រុកទៅទិញគ្រឿងស្រវឹងដាក់ផ្ទះ បន្ទាប់ពីការប្រកាសមួយនេះ…

អូស្ត្រាលី៖ កាលពីថ្ងៃសៅរ៍ ទី២១ ខែមីនាកន្លងទៅនេះ នាយករដ្ឋមន្ត្រីប្រចាំប្រទេសអូស្ត្រាលី លោក Scott Morrison បានចេញសេចក្ដីប្រកាសមួយថា រាល់សេវាកម្មនៅឯកន្លែងផឹកស្រា ក្លិបហាត់ប្រាណ រោងកុន និងកន្លែងផ្សេងៗទៀត ត្រូវផ្អាកដំណើរការ ខណៈវីរុសកូវីដ-១៩កំពុងរាតត្បាត។ ចំពោះភោជនីយដ្ឋាន និងហាងកាហ្វេវិញ គឺត្រូវបម្រើសេវាកម្មខ្ចប់យកទៅផ្ទះប៉ុណ្ណោះ។ សេចក្ដីប្រកាស នឹងចាត់វិធានការចាប់តាំងពីថ្ងៃចន្ទទី២៣ ខែមីនានេះតទៅ។ទន្ទឹមនឹងនេះដែរ ពលរដ្ឋអូស្ត្រាលី បានគិតថាហាងលក់គ្រឿងស្រវឹងនឹងបិទទ្វារ ទើបពួកគេនាំគ្នាប្រញាប់ប្រញាល់ សម្រុកទៅទិញគ្រឿងស្រវឹង ដើម្បីស្ដុកទុកនៅផ្ទះ។យ៉ាងណាមិញ អាជ្ញាធរ ក៏បានចេញមុខបកស្រាយដែរថា ហាងលក់គ្រឿងស្រវឹងនឹងមិនបិទទ្វារឡើយ ព្រោះវាស្ថិតនៅក្រោមតម្រូវការរបស់ពលរដ្ឋ ដូចនឹងស្ថានីយ៍ប្រេងឥន្ធនៈ ឱសថស្ថាន ធនាគារ និងហាងកាត់សក់ជាដើមផងដែរ។ជុំវិញនៃការផ្អាកសេវាកម្មនេះ ក្នុងគោលបំណងចង់បញ្ឈប់ពលរដ្ឋចេញទៅខាងក្រៅជួបជុំមិត្តភក្ដិ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩សូមទស្សនារូបភាពខាងក្រោម៖
ទិដ្ឋភាពក្នុងហាងលក់ស្រា
ទិដ្ឋភាពក្នុងហាងលក់ស្រា
ទិដ្ឋភាពក្នុងហាងលក់ស្រា
ទិដ្ឋភាពនៃការទិញស្រា