នោះៗ! Bayern បារម្ភខ្លាចកីឡាករឆ្នើមរបស់ខ្លួនម្នាក់នេះ ផ្លាស់ទៅ Barca ឬ Real Madrid

  • ច័ន្ទ ២៣ មីនា, ២០២០ ១៦:៥៨
អាល្លឺម៉ង់៖ ក្លិបជើងឯកអាល្លឺម៉ង់ Bayern Munich បារម្ភខ្លាចកីឡាករ David Alaba នឹងផ្លាស់ទៅកាន់ក្លិបណាមួយក្នុងចំណោមក្លិបយក្សអេស្ប៉ាញទាំងពីរគឺ Real Madrid និង Barcelona នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BILD។
កីឡាករ David Alaba
កីឡាករជម្រើសជាតិអូទ្រីសនឹងអស់សុពលភាពនៃកិច្ចសន្យានៅកីឡដ្ឋាន Allianz Arena នៅឆ្នាំ២០២១ ខណៈព័ត៌មានលេងឭជុំវិញការចាកចេញរបស់គេពី Bayern Munich ក៏មានជាបន្តបន្ទាប់នៅប៉ុន្មានខែចុងក្រោយនេះ។ក្រុមរបស់លោក Hansi Flick កំពុងតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់ជាមួយអនាគតរបស់កីឡាករវ័យ២៧ឆ្នាំ Alaba ក្រោយខ្សែការពារឆ្វេងរូបនេះបានប្រាប់ទៅភ្នាក់ងាររបស់គេថាមានបំណងចង់ចាកចេញ ស្របពេលដែល Real Madrid និង Barcelona កំពុងតាមប្រមាញ់រូបគេ។
កីឡាករ David Alaba
ក្រៅពី Alaba នៅមានកីឡាករ៣រូបទៀតរបស់ Bayern ដែលកុងត្រាពួកគេស្ថិតក្នុងឆ្នាំចុងក្រោយ រួមមាន Thomas Muller, Manuel Nuer និង Thiago។ គួរឲ្យដឹងថា នៅរដូវកាលនេះ​ Alaba ចូលលេងឲ្យ Bayern Munich គ្រប់ព្រឹត្តិការណ៍ទាំងអស់បាន២៨ប្រកួត រកគ្រាប់បាល់២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច២លើក៕
កីឡាករ David Alaba