ក្ដៅៗ! អភិបាលក្រុងបាងកកបានអំពាវនាវកុំឲ្យពលរដ្ឋចាក​ចេញពីទីក្រុងបាងកក

  • អង្គារ ២៤ មីនា, ២០២០ ០៨:១៨
ថៃ៖ អភិបាលក្រុងបាងកកលោក Aswin Khwanmuang បានស្នើឱ្យប្រជាជនកុំចាកចេញពីទីក្រុងបាងកក ដែលជាកន្លែងផ្សារទំនើបធំៗ និងកន្លែងដែលមានហានិភ័យផ្សេងទៀតត្រូវបានបិទដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុស Covid-១៩។ លោកឧត្តមសេនីយ៍ទោ Aswin បានធ្វើការអង្វរសុំកិច្ចសហប្រតិបត្តិការក្នុងការផ្សាយផ្ទាល់តាមហ្វេសប៊ុក កាលពីថ្ងៃចន្ទ។ លោកបាននិយាយថា ការរីករាលដាលនៃវីរុស Covid-1៩ មានសភាពធ្ងន់ធ្ងរ និងកំពុងបន្តឥតឈប់ឈរ។ លោកបានថ្លែងអំណរគុណដល់ប្រជាជនដែលបានគេចចេញពីការធ្វើដំណើរទៅតំបន់ដែលមានមនុស្សច្រើន។ លោកមានប្រសាសន៍ថាក្នុងរយៈពេល ៣ ថ្ងៃកន្លងមកនេះចំនួនប្រជាជនដែលធ្វើដំណើរចេញពីទីក្រុងបាងកកមានចំនួនខ្ពស់ជាងធម្មតាប្រមាណ ១០ ភាគរយ។ លោកបាននិយាយថាប្រហែល ៩០ ភាគរយនៃអ្នកដែលចាកចេញពីទីក្រុងបាងកកគឺជាពលករចំណាកស្រុកមកពីប្រទេសជិតខាងដែលប្រញាប់ប្រញាល់ទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យ ព្រំដែនមុនពេលព្រំដែនត្រូវបានបិទ។
ពលរដ្ឋនាំគ្នាចាកចេញពីទីក្រុងបាងកកទៅស្រុកកំណើត
នៅក្នុងសុន្ទរកថារបស់លោក លោកឧត្តមសេនីយ៍ទោ Aswin បានធ្វើការអំពាវនាវដូចខាងក្រោម៖ - សម្រាប់ប្រជាជនមិនអនុញ្ញាតិឲ្យធ្វើដំណើរចេញពីទីក្រុងបាងកក - សម្រាប់ប្រជាជនស្នាក់នៅផ្ទះ និងរក្សាសុខភាពខ្លួនឯង និងកន្លែងស្នាក់នៅរបស់ខ្លួនឲ្យមានអនាម័យ។ - សម្រាប់ទីភ្នាក់ងាររដ្ឋ និងឯកជនដាក់ចេញវិធានការសម្រាប់ការការពារជំងឺ Covid-1៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលសាធារណៈ រួមទាំងការនៅឃ្លាតពីគ្នាចម្ងាយ ១-២ ម៉ែត្រ។ - សម្រាប់អ្នកដែលឧស្សាហ៍ចូលរួមក្នុងសង្វៀនប្រដាល់ កន្លែងកម្សាន្ត ឬកន្លែងផ្សេងទៀតដែលមានមនុស្សឆ្លងវីរុស Covid-1៩ និងមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធនឹងពួកគេឱ្យនៅដាច់ដោយ ឡែកដោយខ្លួនឯង ហើយស្វែងរកការព្យាបាលភ្លាមៗ ប្រសិនបើពួកគេមានរោគសញ្ញានៃជំងឺនេះ។ - សម្រាប់ប្រជាជន ជៀសវាងការទៅកន្លែងដែលមានមនុស្សច្រើន។ - រាល់សកម្មភាពពាក់ព័ន្ធនឹងការចូលរួមពីមនុស្សជាច្រើនត្រូវលុបចោល។ - សម្រាប់សេវាកម្មដឹកជញ្ចូនទាំងអស់កាត់បន្ថយចំនួនអ្នកដំណើរ។
ពលរដ្ឋនាំគ្នាចាកចេញពីទីក្រុងបាងកកទៅស្រុកកំណើត
ក្រសួងសុខាភិបាលក៏បានចេញសេចក្តីប្រកាសជាបន្ទាន់មួយកាលពីថ្ងៃចន្ទដោយអំពាវនាវឲ្យប្រជាជនដែលចាកចេញពីទីក្រុងបាងកក និងខេត្តក្បែរនោះទៅស្រុកកំណើតត្រូវនៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃ។ ក្រសួងណែនាំឱ្យពួកគេអនុវត្តន៍ដូចខាងក្រោម៖ - កុំបរិភោគ ឬចែករំលែកចំណីអាហារជាមួយមនុស្សផ្សេងទៀត - កុំចែករបស់របរផ្ទាល់ខ្លួនដូចជាកន្សែង ខ្នើយ កែវទឹក សម និងស្លាបព្រាជាមួយមនុស្សផ្សេងទៀត។ - លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬលាបអាល់កុល ៧០ ភាគរយ។ - ជៀសវាងការទាក់ទងជិតស្និទ្ធជាមួយមនុស្សផ្សេងទៀតជាពិសេសមនុស្សចាស់ ឬអ្នកដែលមានជំងឺរ៉ាំរ៉ៃ  - ត្រូវពាក់ម៉ាសបិទមុខ និងជូនដំណឹងដល់មន្រ្តីសុខភាពក្នុងតំបន់ជាបន្ទាន់ ប្រសិនបើមានគ្រុនក្តៅ ឬមានបញ្ហាផ្លូវដង្ហើម៕
ពលរដ្ឋនាំគ្នាចាកចេញពីទីក្រុងបាងកកទៅស្រុកកំណើត
ពលរដ្ឋនាំគ្នាចាកចេញពីទីក្រុងបាងកកទៅស្រុកកំណើត