Liverpool អស់ចិត្តជាមួយអ្នកចាំទីម្នាក់របស់ខ្លួន ក្រោយធ្វើឱ្យក្លឹបធ្លាក់ចេញពី UCL

  • អង្គារ ២៤ មីនា, ២០២០ ០៨:២៨
យោងតាម the Evening Standard អ្នកចាត់ការទូទៅក្លឹប Liverpool លោក Jurgen Kloop បានត្រៀមខ្លួនចែកផ្លូវគ្នាជាមួយអ្នកចាំទីដៃទី២របស់ក្លឹប កីឡាករ Adrian ក្រោយបញ្ចប់រដូវកាលនេះ ខណៈដែលកុងត្រារបស់គេជាមួយក្លឹបនឹងផុតកំណត់នៅរដូវកាលក្រោយ។
អ្នកចាំទី Adrian និងលោក Jurgen Kloop
អ្នកចាំទីសញ្ជាតិអេស្ប៉ាញខាងលើ បានសាងកំហុសដ៏ធំក្នុងជំនួប Champoins League ជើងទី២ នៅកីឡដ្ឋាន Anfield ជាមួយក្លឹប Atletico Madrid ដែលបានធ្វើឱ្យក្លឹបមិនអាចការពារជើងឯកបាន និងត្រូវធ្លាក់ចេញត្រឹមវគ្គ១៦ក្រុម។ ក្លឹប Liverpool កំពុងសម្លឹងមើលអ្នកចាំទីថ្មីម្នាក់ដែលអាចជឿជាក់បានសម្រាប់ជំនួស Adrian ផងដែរ។
អ្នកចាំទី Adrian
អ្នកចាំទី Adrian
អ្នកចាំទី Adrian វ័យ ៣៣ឆ្នាំ បានចូលរួមជាមួយក្លឹប Liverpool កាលពីខែសីហា ឆ្នាំ២០១៩ ដោយមិនមានតម្លៃខ្លួន (Free Transfer) ក្នុងនោះបានបង្ហាញខ្លួនឱ្យក្លឹប Liverpool ចំនួន ១៨ ប្រកួត របូតគ្រាប់បាល់ ២៤គ្រាប់ និងទប់មិនឱ្យគូប្រកួតទាត់បញ្ចូលទីចំនួន ៣ប្រកួត ដែលប្រកួតទាំងនោះ គឺជំនួសអ្នកចាំទីដៃទី១ Alisson Becker ដែលមានរបួស៕
អ្នកចាំទីដៃ Alisson Becker