Lazio ចូលខ្លួនប្រជែងជាមួយក្លឹបធំពីរនៅទីក្រុងឡុងដ៏ ដើម្បីយកខ្សែការពារ Liverpool ម្នាក់

  • អង្គារ ២៤ មីនា, ២០២០ ០៨:៣៧
ការសែត Gazzetta Dello Sport បានរាយការណ៍ថា ក្លឹប Lazio បានចូលក្នុងបញ្ជីនៃក្លឹបដែលចូលរួមប្រជែងយកខ្សែការពារជម្រើសជាតិក្រូអាតរបស់ក្លឹប Liverpool មួយរូប គឺកីឡាករ Dejan Lovren
កីឡាករ Dejan Lovren
ក្លឹបកាំភ្លើងធំ Arsenal និងក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក៏បានចូលខ្លួនទៅក្នុងបញ្ជីទិញយកខ្សែការពារវ័យ ៣០ឆ្នាំខាងលើ ដែលចង់បានការប្រកួតប្រជែងថ្មីនៅក្រៅទឹកដី Anfield។
កីឡាករ Dejan Lovren ឈ្នះ Champoins League ជាមួយ Liverpool
ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃខ្លួន Lovren ចំនួន ២០លានផោន (ប្រមាណ ២២លានដុល្លារ) ខណៈដែលកិច្ចសន្យារបស់គេជាមួយក្លឹបនឹងបញ្ចប់នៅចុងរដូវកាល ២០២០-២០២១ ខាងមុខនេះ។
កីឡាករ Dejan Lovren តាមបិទខ្សែប្រយុទ្ធ Sergio Aguero
សូមបញ្ជាក់ផងដែរថា ខ្សែការពារកណ្តាលដែលជួយក្រូអាតបានលេង២ នៅ World Cup 2018 រូបនេះ បានចូលរួមជាមួយក្លឹប Liverpool កាលពីដើមរដូវកាល ២០១៤-២០១៥ ពីក្លឹប Southampton ក្នុងតម្លៃ ២៥.៣០ លានផោន និងបានបង្ហាញខ្លួនសរុបឱ្យក្លឹបចំនួន ១៨៥ ប្រកួត ក្នុងនោះរកបាន ៨គ្រាប់ និងបញ្ជូនបាល់បាន ៥គ្រាប់ផងដែរ៕
កីឡាករ Dejan Lovren បង្ហាញខ្លួនក្នុងឈុតជម្រើសជាតិក្រូអាត