ចុមយក្ស! ជាង ១០ក្លឹប ចង់បានខ្សែបម្រើវ័យក្មេង ១រូប របស់ Newcastle

  • អង្គារ ២៤ មីនា, ២០២០ ០៨:៥៤
ខ្សែបម្រើវ័យ ២០ឆ្នាំរបស់ក្លឹបសារិកាព្រៃ Newcastle United កីឡាករ Matthew Longstaff អាចនឹងត្រូវចាកចេញពីកីឡដ្ឋាន St James Park ក្នុងរដូវក្តៅនេះ ពេលដែលកុងត្រារបស់គេត្រូវបញ្ចប់។
កីឡាករ Matthew Longstaff
យោងតាមសារព័ត៌មាន TEAMtalk កីឡាករដុះដាលចេញពីថ្នាលយុវជនរបស់ក្លឹប Newcastle រូបនេះ គឺមិនបានទទួលកិច្ចសន្យាថ្មីនោះទេ ខណៈដែលមានក្លឹបជាច្រើនចង់បានរូបគេទៅចូលរួម ក្នុងនោះមានដូចជា៖ ក្លឹប Borussia Dortmund, ក្លឹប Ajax, ក្លឹប Brugge, ក្លឹប Inter Milan, ក្លឹប Atalanta, ក្លឹប Arsenal, ក្លឹប Everton និងក្លឹបញញួរធំ West Ham ស្ថិតក្នុងចំណោម ១២ក្លឹប ដែលកំពុងតាមដានការវិវឌ្ឍរបស់គេផងដែរ។
កីឡាករ Matthew Longstaff
Matthew Longstaff ត្រូវបានក្លឹប Newcastle កោះហៅចូលក្រុមធំរបស់ក្លឹបសម្រាប់យុទ្ធការនារដូវកាលនេះ ដោយបានបង្ហាញខ្លួនឱ្យក្លឹប ចំនួន ១៣ប្រកួត និងទាត់បញ្ជូលទីបាន ៣គ្រាប់ផងដែរ ក្នុងនាមជាខ្សែបម្រើការពារ និងកំពុងលេងឱ្យជម្រើសជាតិអង់គ្លេសអាយុក្រោម ២០ឆ្នាំ៕
កីឡាករ Matthew Longstaff ហ្វឹកហាត់ជាមួយមិត្តរួមក្រុម